គ្រាន់តែ​ញេច​មុន​អាចធ្វើឱ្យ​អ្នកស្លាប់​បានទេ​?

1425
ចែករម្លែក
  • 2
    Shares

​រឿងនេះ​ស្តាប់​មើលទៅ​ពិត ជា​គួរឱ្យខ្លាច​មែន​។ ប៉ុន្តែ​អ្វីដែល​ជាការ ពិត​នោះ គឺថា​សរសៃឈាម​ក្នុង ផ្នែក​ជាច្រើន​នៃ​មុខ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង ស្និទ្ធ​ទៅនឹង​សរសៃឈាម​ទៅ​ខួរក្បាល​មាន​រចនា សម្ព័ន្ធ​សំខាន់ៗ​ជាច្រើន នៅ​ជុំវិញ​ភ្នែក​ច្រមុះ និង​មាត់​។ ដូច្នេះ​ការ បង្ក​រោគ​នៅ​ស្បែក​ត្រង់​តំបន់​នេះ វា​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​រាលដាល និង​បង្ក​ផលវិបាក​គ្រោះថ្នាក់​ថ្វីបើ​ការ បង្ក​រោគ​នៅ ខួរក្បាល​ធ្ងន់ធ្ងរ គឺជា​រឿង កម្រ​ក៏ដោយ​។
​ ​
​យ៉ាងណាមិញ ការបង្ក​រោគ ញឹកញាប់​ផ្សេងៗ​ទៀត នៅ​តំបន់​ទាំង នេះ​គួរតែ​ចៀសវាង​ឱ្យបាន​។ ការ ញ្ញោច​មុន​អាចធ្វើឱ្យ​ស្បែក​រហែក និង នាំឱ្យ​កើតជា​ការបង្ក​រោគ និង​រលាក ស្បែ​កបាន​។ រយៈពេល ច្រើន​ថ្ងៃ​ទៅ ការបង្ក​រោគ​ដោយ​បាក់តេរី​ភាគច្រើន​គឺ កាន់តែ​ពិបាក​នឹង​ព្យាបាល​ដោយសារតែ​ភាព ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ជាពិសេស​ពពួក Staph Infections តែម្តង​ដូច្នេះ​គួរតែ​ព្យាយាម​ការពារ​រឿងនេះ កុំឱ្យ​កើតមាន​។
​ ​
​ខាងក្រោម​នេះ គឺជា​គន្លឹះ​បង្ការ និង​ព្យាបាល​ដំបៅ​នៅ​ស្បែក​មួយចំនួន​ដែល​អាចជួយ​ការពារ​អ្នក ពី​បញ្ហា​លើ​ស្បែ​កបានៈ​
​ ​
-•​ផ្តល់​សំណើម​ដល់​ស្បែក​ជា ទៀងទាត់​ដើម្បី​បង្ការ​ការ​ប្រេះ ឬ​បែក ក្រហែង​ដល់​ស្បែក​
– •​បើសិន​ជាមាន​មុន ចូរ​កុំ​ញេច វា​ឱ្យសោះ​។ ទោះបីជា​វា​មិន​បង្កបញ្ហា ធ្ងន់ធ្ងរ​ក៏ដោយ ក៏​វា​អាច​បន្សល់ទុក នូវ​ស្នាក​ស្នាម និង​ការ​ប្រែ​ពណ៌​ដល់ ស្បែក​ដែរ​
– •​លាង​សម្អាត​គ្រឿង​ផាត់មុខ ជា​ទៀងទាត់​
– •​លាង​សម្អាត​ស្នាមរបួស ជាមួយ​សាប៊ូ និង​ទឹក​រាល់ថ្ងៃ​
– •​ប្រើ​ថ្នាំលាប​លើ​របួស​
– •​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ការបង្ក​រោគ ដូចជា​ឡើង​កន្ទួល ក្រហមៗ​ឈឺចាប់ និង​ហូរ​ខ្ទុះ​ចេញមកក្រៅ​ជាដើម ៕ ដោយ​៖ health.com.kh​