គ្រាន់តែ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩ មាន​ឃាតកម្ម​ក្បែរ​ម៉ឺន​ករណី​នៅ​ម៉ិ​ក​ស៊ិ​ក​

304
ចែករម្លែក

​ជនរងគ្រោះ​រហូតដល់​ទៅ ៨.៤៩៣ នាក់​ត្រូវបាន​ធ្វើឃាត​ក្នុង​ត្រីមាស​ដំបូង​ដើមឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមេសា​។
​ ​
​តួលេខ​នេះ​បង្ហាញថា វា​ជា​ត្រីមាស​ដែលមាន​ឃាតកម្ម​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ ស្របពេល​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​ក្នុង​តំបន់ និង​ក្រុម​គ្រឿងញៀន​ពហុ ជាតិ​សាសន៍​បាន​កើនឡើង​ខ្លាំង​។
​ ​
យោងតាម​រដ្ឋ​លេ​ធិ​ការដ្ឋាន​ប្រតិបត្តិ នៃ​ប្រព័ន្ធ​សន្តិសុខ​សាធារណៈ​របស់​ជាតិ​បានឱ្យដឹងថា ជន​រង គ្រោះ​ចំនួន ២.៨៥៥ នាក់​ត្រូវបាន​ធ្វើឃាត​នៅ​ខែមករា ២.៨០២ នាក់​នៅ​ខែកុម្ភៈ និង ២.៨៣៦ នាក់​នៅ​ខែមីនា​។
​ ​
តួលេខ​នេះ​បាន​កើនឡើង​រហូតដល់​ទៅ ៩,៧ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ប្រទេស​នេះ​កំពុង​ពុះពារ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ដែល​បង្ក​ការភ័យ ខ្លាច​នៅតាម​ជនបទ​ដាច់ស្រយាល ព្រមទាំង​គោលដៅ​ទេសចរណ៍​កំពូលៗ​មួយចំនួន​របស់​ម៉ិ​ក​ស៊ិ​ក​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​