គ្រាន់តែ​ធ្វើតាម​នេះ​អ្នកទទួលបាន​រូបរាង​ដ៏​ល្អឥតខ្ចោះ​

609

​សេវាកម្ម​សុខភាព​ជាតិ​ចក្រភព អង់គ្លេស​បាន​អះអាងថា ការទទួល​ទាន ផ្លែ​ម្នាស់​ជាប្រចាំ​ថ្ងៃ អាចជួយ​ផ្លាស់ប្តូរ ឆាកជីវិត និង​ការរស់នៅ​របស់​អ្នក​យ៉ាង​អស្ចារ្យ ដោយសារតែ​រចនាសម្ព័ន្ធ របស់​ម្នាស់​អាចជួយ​រក្សា​ឱ្យ​អ្នកមាន​សុខភាព ល្អ ព្រមទាំង​ការពារ​ជំងឺ​ជាច្រើន​ទៀត ផង​។​
​ ​
​ក្រុម​អ្នកជំនាញ​បាន​ប្រមូល ទិន្នន័យ​ពី​ការស្រាវជ្រាវ​ថ្មីៗ​អំពី​ផ្លែឈើ​នេះ​។​
១.​វា​នឹង​ជួយ​អ្នក​ក្នុងការ បញ្ចុះទម្ងន់ ប្រសិនបើ​ប្រើ​រួមផ្សំ​ជាមួយនឹង​ការហាត់​ប្រាណ ឬ​បញ្ចោ​ញ សកម្មភាព​រាងកាយ​ឱ្យបាន​ច្រើន ។​

​សារធាតុ bromelain ដែលមាន​នៅក្នុង​ម្នាស់​អាច​រំញោច មុខងារ​រំលាយ​អាហារ និង​អាចជួយ កម្ចាត់​ជំងឺ កោសិកា​ដោយ​ការបង្កើន​ល្បឿន ដំណើរការ នៃ​ការរំលាយ​ប្រូតេអ៊ីន​។ ម្នាស់​មិនអាច រំលាយ​ជាតិ​ខ្លាញ់​បាន​ដូច ថ្នាំ​ទិព្វ​ធ្លាក់​ពីលើ​មេឃ​ឡើយ ទោះជា យ៉ាងណាក៏ដោយ​ប្រសិនបើ អ្នក​បញ្ចូល ការទទួល​ម្នាស់​ជាមួយនឹង​ការហាត់ ប្រាណ និង​ការ​ទទួលទាន​អាហារ​មិន លើសពី​កម្រិត​កាឡូរី​ប្រចាំថ្ងៃ នោះ​វា​នឹង​ជួយ​រាងកាយ​អ្នក ឱ្យ​ប្រសើរឡើង​។​
​ ​
២.​អ្នកនឹង​អាច​បំបាត់​ការ រលាក​បេះដូង​របស់​អ្នក​នឹងមាន សុខភាព​ល្អប្រសើរ​ជាង​មុន​។​
​ ​
​ម្នាស់​សម្បូរ bromelain ដែល ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ប្រឆាំងនឹង ការ​រលាក​។ វា​នឹង​ជួយ កាត់បន្ថយ​ការ ហើម បំបាត់​ការឈឺចាប់ និង​ធ្វើឱ្យ​របួស ជា​យ៉ាង​ឆាប់រហ័ស​។ លើសពីនេះ ទៀត bromelain ជួយ​ឱ្យ​រាងកាយ​របស់ អ្នក​កម្ចាត់​ចោល​នូវ​កោសិកា​ដែល ខូចខាត​។ វា​ត្រូវបាន​គេ​ជឿ​ផងដែរ​ថា ម្នាស់​អាច​បង្កើនល្បឿន​នៃ​ការភ្ជាប់ ជាលិកា ហេតុដូច្នេះ​វា​ត្រូវបាន គេ​ប្រើ យ៉ាង​ទូលំទូលាយ ក្នុងការ​ព្យាបាល របួស ដែល​បណ្តាលមកពី​ការលេង កីឡា​៖ ស្នាម​ជាំ ពងបែក ការ​រមួល និង​ការ​គ្រេច​ថ្លោះ​ជាដើម​។​
​ ​
​វីតាមីន​សេ​ដែលមាន​នៅក្នុង​ម្នាស់ អាច​ការពារ​បញ្ហា​សរសៃឈាម និង​ជួយ​បង្កើត​កូ​ឡា​ជែ​ន​នៅ ក្នុង​ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និង​សរសៃឈាម​របស់​អ្នក​។​
​ ​
៣. ថែរក្សា​សុខភាព​ភ្នែក​
​ផ្លែ​ម្នាស់​មាន​វីតាមីន A ដែល ជួយ​រក្សា​ឱ្យ​ភ្នែក​របស់​អ្នក​ស្រឡះ​ល្អ​។ សារធាតុ beta -carotene ជួយ​ពង្រឹង សកម្មភាព​របស់​វា​។ ការទទួល​ទាន ម្នាស់​ជា​រៀងរាល់ថ្ងៃ អាច​បន្ថយ ហានិភ័យ​នៃ​ការថយចុះ​នៃ​ការមើល ឃើញ​។​
​ ​
៤. ឆ្អឹង​របស់​អ្នកនឹង​រឹងមាំ​
​ជាតិ​កាល់ស្យូម និង​ម៉ាញេស្យូម ដែលមាន​នៅក្នុង​ម្នាស់ អាចធ្វើឱ្យ​ឆ្អឹង របស់​អ្នក​រឹងមាំ​។ ទឹក​ម្នាស់​មួយ​កែវ គឺ​គ្រប់គ្រាន់ ដើម្បីឱ្យ​អ្នកទទួលបាន លើសពី​៧០​ភាគរយ​នៃ​បរិមាណ ម៉​ង់​ហ្គា​ណែ​ស​ប្រចាំថ្ងៃ​ដែល​អ្នកត្រូវការ ៕ ដោយ​៖ health.com.kh