គ្រាន់តែ​ធ្វើតាម​នេះ អ្នកទទួលបាន​រូបរាង​ដ៏​ល្អឥតខ្ចោះ​

865
ចែករម្លែក

​សេវាកម្ម​សុខភាព​ជាតិ​ចក្រភព​អង់គ្លេស​បាន​អះអាងថា ការទទួល​ទាន​ផ្លែ​ម្នាស់​ជាប្រចាំ​ថ្ងៃ អាចជួយ​ផ្លាស់ប្តូរ​ឆាកជីវិត និង​ការរស់នៅ​របស់​អ្នក​យ៉ាង​អស្ចារ្យ​ដោយសារតែ​រចនាសម្ព័ន របស់​ម្នាស់ អាចជួយ​រក្សា​ឲ្យ​អ្នកមាន​សុខភាព​ល្អ ព្រមទាំង​ការពារ​ជំងឺ​ជាច្រើន​ទៀតផង​។​

​ក្រុម​អ្នកជំនាញ​បាន​ប្រមូល​ទិន្នន័យ​ពី​ការស្រាវជ្រាវ​ថ្មីៗ​អំពី​ផ្លែឈើ​នេះ​។​

1. វា​នឹង​ជួយ​អ្នក​ក្នុងការ​បញ្ចុះទម្ងន់ ប្រសិនបើ​ប្រើ​រួមផ្សំ​ជាមួយនឹង​ការហាត់​ប្រាណ ឬ​បញ្ចេញ សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន សារធាតុ bromelain ដែលមាន​នៅក្នុង​ម្នាស់​អាច​រំញោច មុខងារ​រំលាយ​អាហារ និង​អាចជួយ​កម្ចាត់​ជំងឺ​កោសិកា​ដោយ​ការ​បង្កើនល្បឿន​ដំណើរការ​នៃ ការរំលាយ​ប្រូតេអ៊ីន​។ ម្នាស់​មិនអាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ដូច​ថ្នាំ​ទិព្វ​ធ្លា​ល់ពី​លើ​មេឃ​ឡើយ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​បញ្ចូល​ការទទួល​ម្នាស់ ជាមួយនឹង​ការហាត់​ប្រាណ និង​ការ​ទទួលទាន​អាហារ​មិន​លើសពី​កម្រិត​កាឡូរី​ប្រចាំ​ថ្ងៃនោះ​វា​នឹង​ជួយ​រាងកាយ​អ្នក​ឲ្យ​ប្រសើរ ឡើង​។​

2. អ្នកនឹង​អាច​បំបាត់​ការ​រលាក​
​បេះដូង​របស់​អ្នក​នឹងមាន​សុខភាព​ល្អប្រសើរ​ជាង​មុន​។ ម្នាស់​សម្បូរ bromelain ដែល​ជួយ​ឲ្យ​រាង កាយ​របស់​អ្នក​ប្រឆាំងនឹង​ការ​រលាក​។ វា​នឹង​ជួយ​កាត់បន្ថយ​ការ​ហើម បំបាត់​ការឈឺចាប់ និង​ធ្វើ​ឲ្យ របួស​ជា​យ៉ាង​ឆាប់រហ័ស​។ លើសពីនេះ​ទៀត bromelain ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​កម្ចាត់ ចោល​នូវ​កោសិកា​ដែល​ខូចខាត​។ វា​ត្រូវបាន​គេ​ជឿ​ផងដែរ​ថា ម្នាស់​អាច​បង្កើនល្បឿន​នៃ​ការ ភ្ជាប់​ជាលិកា ហេតុដូច្នេះ វា​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ ក្នុងការ​ព្យាបាល​របួស​ដែល​បណ្តាល មកពី​ការលេង​កីឡា ៖ ស្នាម​ជាំ ពងបែក ការ​រមួល និង​ការ​គ្រិច​ថ្លោះ​ជាដើម​។ វីតាមីន​សេ ដែលមាន​នៅក្នុង​ម្នាស់ អាច​ការពារ​បញ្ហា​សរសៃឈាម​និង​ជួយ​បង្កើត​កូ​ឡា​ជែ​ន​នៅក្នុង ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និង​សរសៃឈាម​របស់​អ្នក​។​

3. ថែរក្សា​សុខភាព​ភ្នែក​
​ផ្លែ​ម្នាស់​មាន​វីតាមីន A ដែល​ជួយ​រក្សា​ឲ្យ​ភ្នែក​របស់​អ្នក​ស្រឡះ​ល្អ​។ សារធាតុ beta -carotene ជួយ​ពង្រឹង​សកម្មភាព​របស់​វា​។ ការ​ទទួលទាន​ម្នាស់​ជា​រៀងរាល់ថ្ងៃ អាច​បន្ថយ​ហានិភ័យ​នៃ​ការ ថយចុះ​នៃ​ការមើលឃើញ​។​

4. ឆ្អឹង​របស់​អ្នកនឹង​រឹងមាំ​
​ជាតិ​កាល់ស្យូម និង​ម៉ាញេស្យូម​ដែលមាន​នៅក្នុង​ម្នាស់ អាចធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រឹងមាំ​។ ទឹក​ម្នាស់​មួយ​កែវ​គឺ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​អ្នកទទួលបាន​លើសពី ៧០ ភាគរយ​នៃ​បរិមាណ​ម៉​ង់​ហ្គា ណែ​ស​ប្រចាំថ្ងៃ​ដែល​អ្នកត្រូវការ​៕ ដោយ​: www.health.com.kh / អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​