គ្រាន់តែ​ធ្វើ​ភ្លេង​បង្ហោះ​លេង​សោះ ទទួល​ការសរសើរពី​អ្នកលេង​ហ្វេ​ស៊​បុក​

260
ចែករម្លែក

​ភ្នំពេញ​៖ អ្នកនិពន្ធ​បទ​ចម្រៀង Original Song និង​ជា​ម្ចាស់​ក្រុមហ៊ុន LYK គឹម ចាន់​រតនា មិនទាន់ បញ្ចេញ​បទ​ថ្មី​របស់ខ្លួន​ផង គ្រាន់តែ​ធ្វើ​បទ​ភ្លេង បង្ហោះ​លេង​សោះ បានទទួល​ការសរសើរ ពី​អ្នកលេង​ហ្វេ​ស៊​បុក​ថា ពិ​រោះ និង​ពេញចិត្ត ពី​អ្នកគាំទ្រ​របស់លោក​។​

ប៉ុន្មាន​ថ្ងៃមុន​នេះ លោក គឹម ចាន់​រតនា បាន​បង្ហោះ​វិ​ឌី​អូ ធ្វើ​ភ្លេង​មួយ​បទ ដើម្បី​ត្រៀម​បទ Original Song ចេញ​នាពេល​ខាងមុខនេះ ហើយ​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​សោះ ទទួល បាន​ការគាំទ្រ​ពី​មហាជន ខណៈ​មិន​នឹកស្មាន មាន​អ្នក​ពេញចិត្ត​បទ​ភ្លេង​របស់លោក​បែបនេះ​។​
​ ​
​លោក គឹម ចាន់​រតនា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែធ្នូ​ថា ការពិត​លោក​ធ្វើ​បទ​ភ្លេង​នេះ ឡើង ដើម្បី​ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​ថ្មី នាពេល​ខាងមុខនេះ ហើយ​លោក​ក៏​ចង់ដឹង​មាន​មហា ជន​ពេញ​ចិត្តនឹង​ភ្លេង​របស់លោក​ឬ​អត់​? លោក​ក៏​ចង់បាន​មតិ​បន្ថែម ពី​មហាជន​ផងដែរ ដើម្បី កែកុន ក៏ដូចជា ធ្វើឱ្យ​បទ​ចម្រៀង ដែល​នឹង​ចង់​ចេញ នាពេល​ខាងមុខនេះ មាន​ភ្លេង​ល្អ​សម្រាប់ ទស្សនិកជន​ស្តាប់​កម្សាន្ត​។​

​ជា​អ្នកនិពន្ធ ក្នុង​វិស័យ​ចម្រៀង​ម្នាក់ លោក​បាន​និយាយថា លោក​សូម​ថ្លែងអំណរគុណ​ដល់ មហាជន និង​អ្នកគាំទ្រ​របស់លោក ដែល​ពេញចិត្ត​ចំពោះ​បទ​ភ្លេង​របស់លោក ក៏ដូចជា​ស្នាដៃ ចាស់ៗ កន្លងមក​។ លោក​សន្យាថា បើទោះបីជា​មមាញឹក​នឹង​មុខ​របប​រកស៊ី​យ៉ាងណា ក៏​លោក មិន​ចោល​សិល្បៈ​ដែរ លោក​នឹង​ឆ្លៀត​ធ្វើ​បទ​ចម្រៀង​ថ្មីៗ ល្អៗ ចេញ​ឱ្យបាន​ច្រើន​នាពេល​ខាង មុខ​នេះ​។ លោក​ក៏​នឹង​ធ្វើជា​គំរូ​ម្នាក់ ក្នុងការ​និពន្ធ​បទ​ថ្មីៗ Original Song លើកស្ទួយ​ខ្មែរ​យើង មិន​ឱ្យគេ​ដៀល​ខ្មែរ​យើង មិនចេះ​ធ្វើ​អ្វី​ថ្មី​នោះ ទេ​។ បទ​ភ្លេង​នេះ​លោក​មិនទាន់​អាច​ប្រាប់​ពី​ចំណង ជើង​ចម្រៀង​បានឡើយ រង់ចាំ​កែ សម្រួល​និពន្ធ​ឱ្យ​ចប់​ជាមុនសិន​ទើប​សម្រេច​ចេញ​ទាំងមូល តែម្តង​។

​លោក​គឹម ចាន់​រតនា ដែលជា​អតីត​អ្នកសិល្បៈ​ម្នាក់​ផងដែរ​នោះ ក៏បាន​អោយដឹងថា ពីមុន​លោក ជា​អ្នកនិពន្ធ​បទ​ភ្លេង​ថ្មីៗ អោយ​លោក ម៉ា​រ៉ា ប៊ុណ្ណា​។ ក្រោយមក លោក​ក៏បាន​ងាក​មក​ចាប់យក ផ្នែក​អចលនទ្រព្យ​នេះ បាន​រយៈពេល​ជាង ២ ឆ្នាំ​មកហើយ​។ ដោយមាន​ទំនុកចិត្ត​ជាមួយគ្នា ទើប​លោក សហការ​ជាមួយ​បងប្រុស ម៉ា​រ៉ា ប៊ុណ្ណា រួមគ្នា​ចាប់​ឱកាស​ក្នុង​ជំនួញ​ដីធ្លី​នេះ តែម្តងទៅ​។​

សូម​រំលឹកថា លោក គឹម ចាន់​រតនា មាន​ភរិយា និង​កូន​ពីរ​នាក់ ខណៈ​លោក​មាន ដំណើរ​ជីវិត ដ៏​ជូរចត់ កម្សត់កម្រ ជាមួយ​ភរិយា មុននឹង​មានបាន​ដូច​សព្វថ្ងៃនេះ​ឱ្យ ដឹងថា ពីមុន​លោក​ជា អ្នកចម្រៀង តាម​រោងការ​ជាមួយ​ភរិយា ជិះ​ម៉ូតូ​ចាស់​មួយគ្រឿង​។ លោក​តែងតែ​ជិះ​ម៉ូតូឌុប​ប្រពន្ធ ទៅ​ច្រៀង កម្មវិធី​ការ​គេ ឆ្លងខេត្ត​ឆ្ងាយៗ ពេលដែល​ច្រៀង​ចប់ ត្រូវ​ត្រឡប់មកផ្ទះ​វិញ​ទាំងយប់ ដែល​ពី​ឥឡូវ​ក្លាយ​អ្នក​មានមុខ​ជំនួញទាំង​រកស៊ី​ដីធ្លី និង សិល្បៈ មានទ្រព្យ​សម្បត្តិ និង​ជិះ​សុទ្ធ រថយន្ត​ទំនើប​៕ ដោយ​៖ បូ​រិ​ន​