គ្រាន់តែ​ប្រាំមួយ​ក្បាច់​នឹងធ្វើ​ឱ្យ​កូន​ឈប់​ចង់​បៅ​ទឹកដោះ​អ្នក​

252

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការផ្តាច់​ទឹក ដោះ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១-​នៅពេលដែល​កូនបៅ​ច្រើន ទឹកដោះ​អ្នក​អាច​នឹង​តិច​ទៅៗ​។ ដូចនេះ អ្នក​អាច​កាត់បន្ថយ​រយៈ ពេល​នៃ​ការ​បំបៅ​ទឹកដោះ​ដល់​កូន ដោយ​កាត់បន្ថយ បន្តិច​ម្តងៗ​រហូតដល់​ផ្តាច់​បានសម្រេច​។​
​ ​
២-​នៅមុន​ពេលដែល​អ្នក​ផ្តាច់ ទឹកដោះ​កូន បើ​កូន​ចង់​បៅ​អ្នក​អាច​បូម ទឹកដោះ​អ្នក​ដាក់​ក្នុង​កែវ ឬ​ដប​ឱ្យគេ​ញ៉ាំ បាន ព្រោះ​ការធ្វើ​បែបនេះ​យូរ​ទៅ កូន​នឹងមិន​រក​ដោះ​អ្នក​បៅ​ទៀត​ទេ​។​
​ ​
៣-​នៅពេលដែល​កូន​មិន​ទារ ចង់​បៅ​ទឹកដោះ​អ្នក អ្នក​មិនគួរ​ឱ្យគេ​បៅ ឬ​ហៅ​គេ​មក​បៅ​ទេ​។​
​ ​
៤.​អ្នក​អាច​ចាប់ផ្តើម​ឱ្យ​កូន​ញ៉ាំ ចំណីអាហារ​និង​ភេសជ្ជៈ​ផ្សេងៗ ដើម្បី ឱ្យ​កូន​អាច​បំភ្លេចបាន​នូវ ទឹកដោះ​របស់ អ្នក​។ ការធ្វើ​បែបនេះ អាចធ្វើឱ្យ​កូន លូតលាស់​បានល្អ និង​មិន​បាក់កម្លាំង ព្រោះតែ​គ្មាន​ទឹកដោះ​អ្នក​បៅ​ទេ​។​
​ ​
៥.​ប្រសិនជា​កូន​នៅតែ​ចង់​បៅ ទឹកដោះ​អ្នក អ្នក​គួរតែ​យក​ក្បាល ដោះ​ជ័រ​ដើម្បី​លួង​កូន ជំនួស​ឱ្យ​កូនបៅ​ទឹកដោះ​អ្នក​។ ដូចនេះ​កូន​នឹង​អាច​បំភ្លេច ទឹកដោះ​អ្នក​បាន​។​
​ ​
៦-​ចុងក្រោយ នៅ​រាល់ពេល ដែល​អ្នក​ឱ្យ​កូនបៅ​ទឹកដោះ​អ្នក អ្នក​អាច​ឱ្យគេ​បៅ​ទឹកដោះគោ​ម្សៅ ជាមុនសិន ដើម្បី​អាចឱ្យ​កូន​ផ្តាច់​ទឹកដោះ​បាន លឿន​។

​ដូចនេះ​អ្នក​អាចអនុវត្ត​ន៍​តាម វិធី​ខាងលើ ដើម្បី​ជួយ​កូន​ផ្តាច់​ទឹកដោះ អ្នក​បានសម្រេច ៕ ដោយៈ health.com.kh​