គ្រាន់តែ​ផ្ញើ​សារ បុរស​ធ្វើការ​នៅ​អង្គការ​រ៉ា​ក់​ម្នាក់​ឈ្នះ​២​ម៉ឺន​ដុល្លារ​

1062
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បុរស​មួយរូប ដែល​បាន​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន​សែ​ល​កាត ទីបំផុត​គាត់​មានជោគ​វាសនា​យ៉ាង​ល្អ ដោយ​អាច​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់​២​ម៉ឺន​ដុល្លារ​អាមេរិក​។​

​បុរស​ដែលមាន​សំណាង​រូបនេះ​មានឈ្មោះ​លោក កែន វាសនា ជា​បុគ្គលិក នៅ​អង្គការ រ៉ា​ក់ ១​រូប សព្វថ្ងៃ​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​ក្នុងខណៈពេល​មក​ទទួល​ប្រាក់រង្វាន់​ នៅ​ទីស្នាក់ការ​កណ្តាល ​នៃ​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ លោក កែន វាសនា​បានឱ្យដឹងថា​ការ​ឈ្នះ​ប្រាក់រង្វាន់​នេះ​លោក​មិនបាន​រំពឹង​ពីមុនមក​ទេ ប៉ុន្តែ​ទីបំផុត​នៅថ្ងៃនេះ​គាត់​ពិតជា​អាច​ឈ្នះ​ប្រាក់រង្វាន់​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​

​បុរស​មានសំណាង​រូបនេះ​បានឱ្យដឹង​បន្ថែមថា ប្រាក់រង្វាន់​នេះ ពិតជា​អាចជួយ​ក្នុងការ​ដោះស្រាយ​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​យ៉ាង​ប្រសើរ ហើយ​ថវិការ​មួយចំនួន អាចឱ្យ​គាត់​យកទៅ​ប្រកបរ​របរ​រកស៊ី​បន្ថែមទៀត គ្រាន់​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​នឹង​ធ្វើការ​បង្វិល លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​ឡើងទៅ ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង​៕ ល​