គ្រាន់តែ​រឿង​ឆ្មា​មួយ​ក្បាល ប្ដឹងផ្ដល់​គ្នា​ឡើងដល់​តុលាការ​

275
ចែករម្លែក

​វា​ពិតជា​រឿង​នឹកស្មាន​មិន​ដល់​ដែល​អ្នកជិតខាង​រាប់អាន​គ្នា​ពីរ​គ្រួសារ​ឈ្លោះ​គ្នា​បែក​ខ្ជិះ រហូត​ប្ដឹងផ្ដល់​គ្នា​ឡើង​តុលាការ​ដោយសារ​ឆ្មា​ឈ្មោល​មួយ​ក្បាល​ឈ្មោះ អូ​ហ្ស៊ី (Ozzy)​។​
​ ​
ជម្លោះ​នេះ​បាន​បន្ត​រ៉ាំរ៉ៃ​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​រហូត​ឈានដល់​ការប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការ ដែល​ត្រូវ​ចំណាយលុយ​អស់​រហូតដល់​ទៅ​ប្រមាណ ៣២.០០០ ដុល្លារ​អាម៉េរិក សម្រាប់ សំណុំ​រឿងនេះ​។​
​ ​
​ក្រោយ​ឡើងដល់​តុលាការ ពេលនេះ​ស្ត្រី​ជា​ចុងចោទ​ឈ្មោះ នី​កូ​ឡា ឡេស​ប៊ី​រែ​ល (Nicola Lesbirel)​ដែលជា​អ្នក​ឌី​ហ្សា​ញ​ប្លង់​សួនច្បារ​ដ៏​ចំណាន បាន​សន្យា​ចំពោះ​ប្ដី​ប្រពន្ធ​ម្ចាស់​ឆ្មា​ឈ្មោះ ជែក​ឃី (Jackie) និង ច​ន ហល (John Hall) ថា​គាត់​ឈប់​ឱ្យ​ចំណី​ឆ្មា​របស់​ពួកគេ​ដូច​មុន ទៀតហើយ ហើយក៏​ឈប់​ព្យាយាម​លួង​វា​ឱ្យ​រត់ចោល​ម្ចាស់ និង​ទៅ​រស់នៅ​ជាមួយ​គាត់ ទៀត​ដែរ​។​

​ដើមចម​នៃ​ជម្លោះ​នេះ​កើតឡើង​ដោយសារ​ដំបូង​ឡើយ​អ្នកស្រី ច​ន ហល យល់ថា អ្នកស្រី នី​កូ​ឡា ឡេស​ប៊ី​រែ​ល តែងតែ​បង្ហាញ​ភាពរួស​រាយ​រាក់ទាក់​នៅពេល​គាត់​និយាយ​អំពី​ឆ្មា​របស់ខ្លួន​។ ប៉ុន្តែ​នៅពេល​ចុងចោទ​ដោះ​ប្រឡៅ​ករប​ស់វា​ចេញពី​ក​រហូតដល់​ទៅ​៩​ដង ហើយ​ជំនួសដោយ​ប្រឡៅ​ក​ថ្មី​ដែលមាន​ដាក់​លេខ​ទូរស័ព្ទ​របស់ខ្លួន​ប្ដី​ប្រពន្ធ​ជា​ម្ចាស់​ឆ្មា​ក៏​ខឹង​ដាច់​ក្បាលដាច់​កន្ទុយ​រហូត​ប្ដឹងផ្ដល់​គ្នា​ឡើងដល់​តុលាការ​បែបនេះ​ទៅ​៕ ប្រែ​សម្រួលៈ​ខុម​