គ្រាន់តែ​រឿង​ទឹកដោះគោ​ជូ​មួយ​ដប​សោះ​ក្លាយ​ជាការ​ប្តឹងផ្តល់ និង​ពិនិត្យ DNA

1242
ចែករម្លែក

នារី​ម្នាក់​បាន​ជាប់ចោទ​បទ​ចោរកម្ម​នៅ​កោះ​តៃវ៉ាន់ ពីបទ​លួច​ផឹក​ទឹកដោះគោ​ជូរ​បស់​មិត្ត រួម​បន្ទប់​របស់​នាង​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើតេស្ត​ពិនិត្យ DNA​។​

​យោងតាម​ទូរទស្សន៍ TVBS បានឱ្យដឹងថា ជនសង្ស័យ​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​នៅ ក្រុង​តៃប៉ិ បាន​ស្នាក់នៅ​បន្ទប់​រួមគ្នា​ជាមួយ​នារី ៥ នាក់​ទៀត​ដែល​កំពុង​សិក្សា​នៅ សកល​វិទ្យាល័យ​វប្បធម៌​ចិន (Chinese Culture University)​។​

​កាលពី​ខែ​មុន មិត្ត​រួម​បន្ទប់​ម្នាក់​បាន​បាត់​ទឹកដោះគោ​ជូ​មួយ​ដប​តម្លៃ ១,៩២ ដុល្លារ​ដែល ត្រូវគេ​លួច​ផឹក​។​នាង​បាន​រកឃើញ​ដប​ទឹកដោះគោ​នៅក្នុង​ធុងសំរាម ហើយក៏​រើស​ឡើងមក និង​សួរ​រកមុខ​អ្នក​ផឹក​។​

​នៅពេល​គ្មាន​អ្នក​ចេញមុខ​សារភាព នាង​បាន​យក​ដប​នោះ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ហើយ​ស្នើសុំ ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ជា​ផ្លូវការ​។ ដោយសារ​ដប​សើម​ពេក​មិនអាច​ស្គែ​ន ក្រយៅដៃ​បាន ម្ចាស់​ទឹកដោះគោ​បានស្នើ​សុំឱ្យ​ប៉ូលិស​ធ្វើតេស្ត​ពិនិត្យ DNA ទៅលើ​មិត្ត រួម​បន្ទប់​របស់​នាង​ដើម្បី​រកមុខ​អ្នក​លួច​ផឹក​។

​ប៉ូលិស​បានធ្វើ​តាម​ការ​ស្នើសុំ ដោយ​កោះហៅ​ឱ្យ​ជនសង្ស័យ​ទាំង ៥​នាក់​ព្រមទាំង​នារី​ជាដើម ចោទ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ធ្វើតេស្ត​ទាំងអស់គ្នា ហើយក៏​រកឃើញ​អ្នក​លួច​ផឹក​។​

​ទោះជា​យ៉ាងណា ដោយសារ​ការធ្វើ​តេស្ត​នីមួយៗ​ត្រូវ​ចំណាយ​ប្រាក់​បង់ពន្ធ​ដល់​ទៅ ៩៨ ដុល្លារ ប្រជាជន​ក្នុងស្រុក​បាន​បញ្ចេញ​ប្រតិកម្ម​មិនបាន​សប្បាយចិត្ត​យ៉ាងខ្លាំង ចំពោះ​ការចំណាយ លុយ​ខ្ជះខ្ជាយ​លើ​ការស៊ើបអង្កេត​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង​បែបនេះ​។

​តួយ៉ាង លោក លីវ (Liu) បាន​និយាយ​ទៅកាន់​កាសែត Apple Daily ថា “​វា​ជាការ​ខ្ជះខ្ជាយ ធនធាន​របស់​សង្គម​។ បើ​ខ្ញុំ​ជា​ប៉ូលិស​ខ្ញុំ​គ្រាន់តែ​ទិញ​មួយ​ដប​សង​នាង​វិញ​ជាការ​ស្រេច​”៕ ប្រែ​សម្រួល​: ខុម​