គ្រាន់តែ​សត្វល្អិត​ខាំ​សោះ​ផ្តាច់ជីវិត​គ្រូ​កំលោះ​ទាំង​ក្មេង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

268
ចែករម្លែក

លោកគ្រូ​បង្រៀន​ម្នាក់​ដែល​ឪពុក​សរសើរ​ថា​មាន​ចរិត​ស្លូតបូត ចេះ​គិតគូរ និង​មាន​សន្ដាន​ចិត្តល្អ បាន​បាត់​បង់ជីវិត​ទាំង​វ័យក្មេង​គួរឱ្យ​សោកស្ដាយ និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​បន្ទាប់ពី​ត្រូវ​សត្វល្អិត ដែល​គេ​មិន​ស្គាល់​ខាំ​អំឡុង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​។​

​លោក ចូ​ស ប្រ៊ូ​ក​ឃើ (Josh Brooker) វ័យ ២៧ ឆ្នាំ​បាន​ឆ្លង​បាក់តេរី​ម្យ៉ាង​ឱ្យ​ឈ្មោះថា staphylococcus bacteria ដែល​មិនយូរប៉ុន្មាន​បាន​ជ្រៀតចូល​ទៅក្នុង​ផ្លូវ​សរសៃឈាម​ហើយ​បង្ក ឱ្យមាន​អាប់​សែ (​ដុំ​ពក​មាន​ខ្ទុះ​) ក្បែរ​ឆ្អឹងខ្នង និង​នៅក្នុង​សួត បន្ទាប់ពី​ត្រូវ​សត្វល្អិត​នោះ​ខាំ​ក្បាល​។​

​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​នៅ​សាលា​ឯកជន​ឈ្មោះ Hope Academy នៅ​ញូវតុន ឡេ វី​ឡូ​វ​ស៍ (Newton-le-Willows) ប្រទេស​អង់គ្លេស ខាងលើនេះ​ត្រូវបាន​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ បន្ទាន់ ICU នៃ​មន្ទីរពេទ្យ Liverpool Royal Hospital ក្នុង​ក្រុង​លី​វើ​ភូ​ល កាលពី​ថ្ងៃទី​៣ ខែកញ្ញា បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​ស្នាមរបួស​សត្វល្អិត​ខាំ​លើ​ក្បាល​។ ប៉ុន្តែ​ជា​អកុសល​ពេទ្យ ជួយសង្គ្រោះ​មិនបាន ហើយ​គាត់​ក៏​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​១ ខែតុលា​៕ ប្រែ​សម្រួលៈ​ខុម​