គ្រាន់តែ​សំណុំរឿង​លែងលះ​មួយ​សោះ តុលាការ​ប្រើពេល​ជាង ២០ ឆ្នាំ​

229
ចែករម្លែក

​ប្តី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា មួយគូ​នៅ​ក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ទើបតែ​ត្រូវបាន តុលាការ សម្រេច​ឱ្យ​លែងលះគ្នា ២៤ ឆ្នាំ​ក្រោយពី​ដាក់ពាក្យ​ប្ដឹង​លែងលះ​តាំងពី​ឆ្នាំ ១៩៩៥​។​

​ករណី​ដ៏​អូសបន្លាយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នេះ ឆ្លុះបញ្ចាំង​ពី​ការ ផ្អិ​ប​ទុក​សំណុំរឿង ឬ​ពន្យារពេល​កាត់ក្ដី​ដ៏​រ៉ាំរ៉ៃ​នៅក្នុង​ប្រព័ន្ធតុលាការ​ឥណ្ឌា​។

​សូម​រំឭកថា ប្តី​ប្រពន្ធ​មួយគូ​ខាងលើ​ដែល​បាន​រៀបការ​ក្នុង​ឆ្នាំ​១៩៨៨ ហើយ​រស់នៅ​មិន ចុះសម្រុង​គ្នា​តាំងពី​ដំបូង​នោះ ទីបំផុត​បានសម្រេច​ចិត្ត​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ​១៩៩៥ និង​ឈានដល់​ការដាក់​ពាក្យ​ប្ដឹង​លែងលះ​តាមផ្លូវ​តុលាការ​។

​ប៉ុន្តែ​សំណុំ​រឿងនេះ​ត្រូវបាន​តុលាការ​ផ្អិ​ប​ចោល​ជាង ២០​ឆ្នាំ​ទើប​យកមក​ចាត់ការ​ថ្មីៗ នេះ​។ ហើយ​ចុងក្រោយ​តុលាការ​បាន​ចោទប្រកាន់​ប្ដី​ប្រពន្ធ​នេះ​ថា​ជា​អ្នក​ធ្វើឱ្យ​សំណុំ រឿងនេះ​ត្រូវ​ពន្យារ​យូរ​ដល់​ម្ល៉ឹង ដោយសារតែ​ពួកគេ​ដាក់​ភ័ស្តុតាង​ច្រើនពេក​ជាហេតុ បង្ក​ភាពស្មុគស្មាញ​ខ្លាំង​ដល់​នីតិវិធី​៕ ប្រែ​សម្រួលៈ ខុម