គ្រាន់តែ “​ផ្កា​សាកសព​” នៅ​ឧទ្យាន​រុក្ខជាតិ​រដ្ឋ​មី​ឈី​ហ្គែ​ន រីក​ភ្លាម មនុស្ស​ផ្អើល​ទៅ​មើល​ភ្លូក​ទឹក ភ្លូ​កដី​

1666
ចែករម្លែក
  • 37
    Shares

​ពេលនេះ ភ្ញៀវទេសចរ​យ៉ាងច្រើន​កំពុង​ផ្អើល​នាំគ្នា​ភ្លូកទឹកភ្លូកដី​ទៅលេង​ឧទ្យាន​រុក្ខជាតិ ដ៏​ធំ​មួយ នៅ​រដ្ឋ​មី​ឈី​ហ្គេ​ន (Michigan) សហរដ្ឋអាមេរិក ដើម្បី​មើល “​ផ្កា​សាកសព​” (corpse flower) ស្អុយ​ដូច​គំរង់​រីក​ស្គុសស្គាយ​ជា​លើកដំបូង​ក្នុង​រយៈពេល ១៨ ឆ្នាំ​។​

​ផ្កា​ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Amorphophallus titanium ខាងលើនេះ​បានចាប់ផ្តើម​រីក កាលពី​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា នៅ​ឧទ្យាន​រុក្ខជាតិ Frederik Meijer Gardens and Sculpture Park ស្ថិតក្នុង​ទីក្រុង​ហ្គ្រែ​ន រែ​ភី​ត​ស៍ (Grand Rapids)​។

​បុគ្គលិក​ឧទ្យាន​បានដាក់​រហស្សនាម​ផ្កា​នេះ​ថា “Putricia” ដោយសារតែ​ក្លិន​ឆួល​ខ្លាំង​របស់​វា​។ សូមបញ្ជាក់ថា ផ្កា​ដែលមាន​កម្ពស់ ១,៤ ម៉ែត្រ​នេះ​ទើបតែ​រីក​ជា​លើកដំបូង​ចាប់តាំងពី​គេ​ដាក់ ដាំ​ក្នុង​ឆ្នាំ​២០០០៕ ប្រែ​សម្រួល​: ខុម​