គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​អាច​បំផ្លាញ​ទីក្រុង​មួយ​រលាយ​សាបសូន្យ​!

660

​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​គ្រាប់បែក​អ៊ីដ្រូសែន ខុសពី​គ្រាប់បែកបរមាណូ​ធម្មតា​?

​អាវុធ​ទែ​ម៉ូ​នុយក្លេអ៊ែរ ដែល​ត្រូវគេ​ស្គាល់​ជាទូទៅ​ថា គ្រាប់បែក​អ៊ីដ្រូសែន ឬ​គ្រាប់បែក H គឺជា​ប្រភេទ​អាវុធ​នុយ​បរមាណូ ដែលមាន​អនុភាព​ខ្លាំងក្លា និង​ទំនើប​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ធម្ម​តា​។​

​គ្រាប់បែកបរមាណូ​ដំបូងបង្អស់​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ដែល​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​និង​ណា​កា​សា​គិ គឺជា​គ្រាប់បែក​បំ​ភាយ​បំបែក​អាតូម​ជា​បំណែកៗ ។​

​គ្រាប់បែក H គឺជា​អាវុធ​ពីរ​ដំណាក់​កាលដែល​ប្រើ​ប្រតិកម្ម​បំ​ភាយ​លើកទីមួយ ដើម្បី​បង្កើត​ប្រតិកម្ម​បំ​ភាយ​អាតូម​លើក​ទី​ពីរ ដែល​បំបែក​ស្នូល​នុយក្លេអ៊ែរ​ជាមួយគ្នា នៅក្នុង​ដំណើរការ​បញ្ចេញ​ចំហាយ​នុយក្លេអ៊ែរ​ដូចគ្នា​នឹង​ថាមពល​របស់​ព្រះអាទិត្យ​។​

​លទ្ធផល​នៃ​ការ​បំ​ភាយ​អាតូម​នេះ គឺជា​ការផ្ទុះ​ដ៏​សាហាវ​ដែល​អាចមាន​ឥទ្ធិពល​ខ្លាំង​ជាង​រាប់ពាន់​ដង​ធៀប​នឹង​គ្រាប់បែកបរមាណូ​ធម្មតា ដែលមាន​កម្លាំង​ផ្ទុះ ៥០០ គីឡូតោន​។​

​អាវុធ​ទែ​ម៉ូ​នុយក្លេអ៊ែរ​អាច​ប្រើ​ប្រតិកម្ម​បំ​ភាយ​អាតូម​បន្ថែមទៀត​ដើម្បី​បង្កើត​ប្រតិកម្ម​បំ​ភាយ​អាតូម​ទី​ពីរ​ដោយ​គ្មាន​ដែន​កំណត់ពេល​ផ្ទុះ​។ អាវុធ​ធំ​បំផុត​ដែល​មិន​ធ្លាប់​ត្រូវបាន​សាកល្បង​ពីមុន គឺ​អាវុធ​របស់​រុស្ស៊ី​ដែលមាន​កម្លាំង​ផ្ទុះ​ចេញមក​គឺ ៥០.០០០ គីឡូតោន​។​

​អាមេរិក​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៥២ ដោយមាន​កម្លាំង​ផ្ទុះ ១.០០០ គីឡូតោន​។ គ្រាប់បែក H មិនដែល​ត្រូវបាន​ប្រើ​នៅក្នុង​សង្គ្រាម​ម្តងណា​ឡើយ​។​

​ក្រុម​អ្នកជំនាញ​ជឿជាក់ថា គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​ចុងក្រោយ​បំផុត​អាច​ផ្ទុះឡើង​ជាមួយ​កម្លាំង ១០០ គីឡូតោន ដែល​អាចមាន​កម្លាំង​ស្មើនឹង​អាវុធ​នុយក្លេអ៊ែរ​ធម្មតា ឬ អាវុធ​ទែ​ម៉ូ​នុយក្លេអ៊ែរ​។​

​ទោះ​តាម​វិធី​ណាក៏ដោយ វា​ហាក់ដូចជា​ច្បាស់​ណាស់​ថា ការធ្វើ​តេស្ត​នេះ​គឺជា​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​អានុភាព ដែលមាន​សមត្ថភាព​បំផ្លាញ​ទីក្រុង​មួយ​បាន​។​

​មន្ត្រី​ចារកម្ម​អាមេរិក​មួយរូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​យើង​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ​ថា នេះ​គឺជា​ការសាកល្បង​មួយ​នៃ​អាវុធ​នុយក្លេអ៊ែរ​ដ៏​ទំនើប​” ។​

​ទោះយ៉ាងណា មន្ត្រី​អាមេរិក​រូបនោះ​បាន​និយាយថា​វា​នឹង​ត្រូវការ​ពេលខ្លះ​ដើម្បី​បញ្ចប់​ការវិភាគ​យ៉ាង​ហ្មត់ចត់​អំពី​ទំហំ​នៃ​ការផ្ទុះ​និង​ប្រភេទ​នៃ​គ្រាប់​ដែល​បាន​បំផ្ទុះ​។​

​ក្រុមមន្ត្រី​យោធា​កំពូល​អាមេរិក​បាន​ឆ្លើយតប​នឹង​ការធ្វើ​តេស្ត​របស់​កូរ៉េខាងជើង​ដោយនិយាយ​សំដៅ​ទៅលើ​លទ្ធភាព​នៃ “​ការកម្ទេច​ទាំងស្រុង​” សម្រាប់​របប​ដ៏​អាថ៌កំបាំង​នេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​តានតឹង​មួយ​នៅក្រៅ​សេត​វិមាន​កាលពី​រសៀល​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​អំពី​ជម្រើស​យោធា​នីមួយៗ​រួច​អស់ហើយ អំឡុង​ការជួបប្រជុំ​ជាមួយ​មេ​សន្តិសុខ​ជាតិ​។

​លោក​និយាយថា “​យើង​បានធ្វើឱ្យ​ប្រាកដ​ហើយ​ថា យើង​មាន​សមត្ថភាព​ការពារ​ខ្លួន​យើង និង​សម្ព័ន្ធមិត្ត​យើង កូរ៉េខាងត្បូង​និង​ជប៉ុន ពី​ការវាយប្រហារ​នានា ដូច្នេះ កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​សម្ព័ន្ធមិត្ត​យើង​គឺ​រឹងមាំ​ដូច​ដែក​”៕ ដោយ៖ កញ្ញាដាលីស

គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​អាច​បំផ្លាញ​ទីក្រុង​មួយ​បាន