គ្រាប់បែក SPICE ថ្មី​បំពាក់​បច្ចេកវិជ្ជា AI របស់​អ៊ីស្រាអែល​ចេះ​រៀនសូត្រ​ពី​របៀប​វាយ​ចំៗ​គោលដៅ​និង​តាមដាន​គោលដៅ​មាន​ចលនា​

515
ចែករម្លែក

ប្រព័ន្ធ​ការពារ​អាកាស​ដ៏​ទំនើប Rafael របស់​អ៊ីស្រាអែល​បាន​ណែនាំ​នូវ​គ្រាប់បែក SPICE ថ្មី​របស់ខ្លួន​ជាមួយនឹង “​ក្បួន​គណនា​យ៉ាង​ស៊ីជម្រៅ​” ដែល​រៀនសូត្រ​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​គ្រា​មុនៗ​ដើម្បី​សម្រិតសម្រាំង​និង​តាមដាន​រាល់​គោលដៅ​របស់ខ្លួន​។​

​គ្រាប់បែក SPICE (​ឆ្លាត បាញ់​ច្បាស់លាស់ ចំណាយ​មាន​ប្រសិទ្ធិភាព​) គឺជា​អាវុធ​ពិសេស​ពិតៗ​។ ទោះបី​មាន​ខ្នាតតូច​មាន​ក្បាល​គ្រាប់​ទម្ងន់​ត្រឹមតែ ៧៥ គីឡូក្រាម ប៉ុន្តែ​គ្រាប់បែក​នេះ​អាចដាក់​ស្លាប​ហោះ​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​ដើម្បី​វាយប្រហារ​ចំ​គោលដៅ​របស់​វា​។ លើសពីនេះ​ទៀត​នោះ​គឺថា​គ្រាប់បែក​នេះ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យន្តហោះ​ដែល​បាន​បាញ់​វា ដោយ​ប្រើ​បច្ចេកវិជ្ជា “​រៀនសូត្រ​ស៊ីជម្រៅ​” ដែល​កាន់​តែមាន​ភាពប្រសើរឡើង​ក្នុងការ​វាយលុក​ចំៗ​គោលដៅ​របស់​វា​។​

​ជាការ​ពិតណាស់ គ្រាប់បែក​នេះ​ចេះ​រៀនសូត្រ​។​

​សារព័ត៌មាន Defense News រាយការណ៍​ថា បច្ចេកវិជ្ជា​ផ្គូរ​ផ្គង​ទិដ្ឋភាព​ជាក់ស្តែង អេ​ឡិច​ត្រូ​អុ​ប​ទិ​ក អនុញ្ញាតឱ្យ​គ្រាប់បែក​នេះ​យល់​ពី​ពិភពលោក ដែល​វា​កំពុង​ហោះហើ​ពីលើ ពោលគឺ​ដឹកនាំ​បញ្ជា​ខ្លួន​ដោយ​ឯករាជ្យ​ផ្អែក​តាម​ប្រព័ន្ធ GPS ដោយ “​ចងចាំ​” រាល់​សណ្ឋាន​ដី​និង​តាមដាន​វត្ថុ​មាន​ចលនា ដើម្បី​ញែក​ពួកវា​ឱ្យដាច់​ពីគ្នា​ក៏ដូចជា​ទីតាំង​គោលដៅ​នៅលើ​គោក​ផងដែរ​។ គ្រាប់បែក​នេះ​គឺ​ត្រូវ​បំពាក់​នៅ​ពីក្រោម​ស្លាប​យន្តហោះ​ចម្បាំង​៕ ដោយ៖ កញ្ញាដាលីស

គ្រាប់បែក SPICE របស់​អ៊ីស្រាអែល