គ្រាប់​ឈូក​មាន​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​សរសៃឈាម​

1563
ចែករម្លែក
  • 15
    Shares

​ពួក​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​រកឃើញ​សមាសធាតុ​មួយ​ក្នុង​គ្រាប់​ឈូក ដែល​អាចជួយ​ទប់ស្កាត់​ជំងឺលើសឈាម ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​ចិន អំពី​ថ្នាំ​ធម្មជាតិ ។ ក្រុម​ស្រាវជ្រាវ​បានកំណត់​ពពួក ancaloit ពី​គ្រាប់​ឈូក ត្រូវបាន​ហៅថា ABBS មាន​លក្ខណៈពិសេស​បង្កា​រ​ជំងឺលើសឈាម ។​

​ការស្រាវជ្រាវ​មុនៗ​នេះ បាន​បង្ហាញថា ALBS ជា​សារធាតុ​សំខាន់​ក្នុង​គ្រាប់​ឈូក ។ ក្នុងការ​ពិសោធន៍ ពពួកសត្វ​កណ្តុរ​ត្រូវបាន​ព្យាបាល​ដោយ ALBS ដើម្បី​ពិនិត្យមើល​សញ្ញា​ជីវសាស្ត្រ​ផ្សេងៗ​គ្នា ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា លទ្ធភាព​របស់ ALBS ក្នុងការ​បង្ការ និង​ព្យាបាល​លើសឈាម អាច​ប្រៀបផ្ទឹម​នឹង Captopril ដែលជា​ប្រភេទ​ថ្នាំ​តែង​ត្រូវបាន​ប្រើ​ក្នុងការ​ព្យាបាល​ជំងឺលើសឈាម ។​

​លើសឈាម​អាច​នាំ​ដល់​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជាច្រើន រួមមាន​ឈឺបេះដូង និង​ស្ត្រូ​ក ។​

​ក្រៅពី​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​លើសឈាម ក្នុង​វេជ្ជសាស្ត្រ​បុរាណ គ្រាប់​ឈូក​នៅ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ស្ថានភាព​មួយចំនួន ដូចជា​ការ​គេង​មិន​លក់ និង​ថែមទាំង​ជំងឺ​ទឹកនោមផ្អែម ។ វា​ក៏​ផ្តល់​គុណប្រយោជន៍​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​សរសៃឈាម​បេះដូង និង​រំលាយ​អាហារ ៕ ប្រែ​សម្រួល​: រតនៈ