គ្រាប់​ឈូក​ល្អ​ណាស់​ចំពោះ​សុខភាព​

518
ចែករម្លែក
  • 2
    Shares

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​គ្រាប់​ឈូក ហើយ​បើទោះជា​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ដឹង​ទេ​ថា គ្រាប់​ឈូក​អាច​ផ្ដល់​ផល​ល្អៗ​គួរ អោយ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​។

​គ្រាប់​ឈូក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់ រួមបញ្ចូល​ទាំង​កាបូ​អ៊ី​ដ្រា​ត​, កាល់ស្យូម​, ទង់ដែង​, ជាតិ​ស​សៃ Dietary, សារធាតុ folate, ជាតិ​ដែក​, ម៉ាញ៉េ​ស្យូ​ម​, ម៉​ង់​កា​ណែ​ស​, ប៉ូ​តា​ស្យូ​ម​, ប្រូតេអ៊ីន និង​ជាតិ​ស័ង្កសី​។

​គ្រាប់​ឈូក​អាច​ទទួលទាន​បាន​ទាំង​ឆៅ និង​យកទៅ​ចម្អិន​បែប​ស្ងោរ ឬ​លីង ឬ​ធ្វើជា បង្អែម​។ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​គ្រាប់​ឈូក ក៏​អាច​នឹង​ប្រែជា​ចង់​ទទួលទាន​គ្រាប់ ឈូក​ដែរ ក្រោយពី​អាន​អត្ថបទ​នេះ​រួច​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​គ្រាប់​ឈូក ៖

១. សម្រាប់​ជំងឺ​ទឹកនោមផ្អែម​
​គ្រាប់​ឈូក​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ស​សៃ Dietary ខ្ពស់​ដែល​ជួយ​បញ្ចុះ​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ទទួលទាន គ្រាប់​ឈូក​ចំនួន​មួយ​ក្ដាប់ដៃ​ពេញ​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

២. សម្រាប់​សុខភាព​ក្រពះ​
ការទទួល​ទាន​អាហារ​កែច្នៃ​ជាប្រចាំ​អាច​បង្ក​គ្រោះថ្នាក់​គួរអោយ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ក្រពះ ក៏ដូចជា​រាងកាយ​ទាំងមូល​។ ដូច្នេះហើយ​ទើប​អ្នក​គួរ​ជៀស​ឆ្ងាយ​ពី​អាហារ សម្រន់​ប្រភេទ​នោះ ដោយ​ព្យាយាម​ទទួលទាន​គ្រាប់​ឈូក​ជំនួស​វិញ​។ វីតាមីន និង​ជាតិ រ៉ែ​ដែលមាន​ផ្ទុក​ក្នុង​គ្រាប់​ឈូក​អាច​ព្យាបាល​ទប់ស្កាត់​បញ្ហា​ក្រពះ​, រាគ​, អាកា​រៈ​ក្អួត និង​ពិបាក​រំលាយ​អាហារ​ព្រមទាំង​បញ្ហា​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ បាន​យ៉ាង​ឆាប់រហ័ស​។​

៣. សម្រាប់​សុខភាព​មាត់​ធ្មេញ​
ការ​ហូរឈាម​អញ្ចាញ គឺជា​បញ្ហា​ទូទៅ​បំផុត​មួយ​នៃ​សុខភាព​មាត់​ធ្មេញ​។ អ្នក​អាច​រួម បញ្ចូល គ្រាប់​ឈូក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ជៀសផុត​ពី​ការ​ហូរឈាម​ច្រើន​។ ជាធម្មតា​បញ្ហា​ហូរឈាម​នេះ​បណ្ដាលមកពី​ភាព​ខ្សោយ​នៃ​អញ្ចាញ និង​ការ​ដុសធ្មេញ ខ្លាំងៗ​ពេក​។ ទោះជា​យ៉ាងណា លក្ខណៈ​ស​ម្បិ​ត្ត​ព្យាបាល​នៃ​គ្រាប់​ឈូ​មិន​ត្រឹមតែ​បំបាត់ ការ​ហូរឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាល​ការ​រលាក​អញ្ចាញ​ផងដែរ​។​

៤. ផ្ដល់​ថាមពល​បន្ថែម​ភ្លាមៗ​
អ្នក​អាច​ជំនួស​ភេសជ្ជៈ​ជាតិ​ផ្អែម​កែច្នៃ​ជាមួយនឹង​គ្រាប់​ឈូក ដើម្បី​ទទួលបាន​ថាមពល បន្ថែម​ភ្លាមៗ​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ឈូក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, កាបូ​អ៊ី​ដ្រា​ត​, ផូស្វ័រ និង​ប្រូតេអ៊ីន​។​

៥. ព្យាបាល​ដំបៅ​មាត់​
គ្រាប់​ឈូក​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ព្យាបាល​អា​ការៈឈឺចាប់ និង​ដំបៅ​មាត់​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

៦. គ្រប់គ្រង​សម្ពាធ​ឈាម​
​អ្នក​អាច​រួមបញ្ចូល​គ្រាប់​ឈូក​ចំនួន​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​រក្សា កម្រិត​សម្ពាធ​ឈាម​ប្រក្រតី​។ គ្រាប់​ឈូក ជា​ប្រភព​ដ៏​ប្រសើរ​នៃ antispasmodic និង សារធាតុ isoquinoline alkaloids ដែល​ជួយ​ពង្រឹង និង​ពង្រីក​ស​សៃ​ឈាម​ព្រមទាំង កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ​។​

៧. សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​
​គ្រាប់​ឈូក ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​, ម៉ាញ៉េ​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​ដែល ប្រសើរ​សម្រាប់​រក្សាសុខ​ភាព​ស​សៃ​ឈាម​បេះដូង​ល្អប្រសើរ​ជៀសផុត​ពី​ការបំផ្លាញ ផ្សេងៗ​។​

៨. ព្យាបាល​ការ​រលាក​ក្នុង​រាងកាយ និង​ទប់ស្កាត់​ការឆ្លង​មេរោគ​
​គ្រាប់​ឈូក មាន​លក្ខណៈសម្បត្តិ​ព្យាបាល និង​ប្រឆាំង​ការ​រលាក​។ នោះ​ហើយ​ជា មូលហេតុ​ដែល​ការ​ទទួលទាន​គ្រាប់​ឈូក​ជួយ​ព្យាបាល​ព​ន្លឿ​ន​ការ​ជាសះស្បើយ​នៃ​មុខ របួស និង​ទប់ស្កាត់​ការឆ្លង​មេរោគ​ក្នុង​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​៕ ដោយៈ health.com.kh