គ្រាប់​ថ្នាំ​ឈ្លាសវៃ​សម្រាប់​អ្នកខ្លាច​ម្ជុលចាក់​

642
ចែករម្លែក

ចំពោះ​អ្នកខ្លាច​ម្ជុលចាក់​ថ្នាំ ថ្នាំ​គ្រាប់​ឈ្លាសវៃ​នេះ​អាចជួយ អ្នក​បញ្ចៀស​ភាពឈឺចាប់​នោះ ។​
​ ​
​ថ្នាំ​មួយចំនួន​មិន​សមស្រប ដើម្បី​លេប និង​អាច​ប្រើ​បានតែ​ចាក់ ដោយសារ​សមាសធាតុ​ថ្នាំ​មិនអាច ពង្រីក​ប្រសិទ្ធភាព​ក្នុង​បរិស្ថាន អាស៊ីត​នៅ​ក្រពះ ប៉ុន្តែ​ការចាក់​ម្ជុល​ជា​ក្តី​ភ័យខ្លាច​ចំពោះ​មនុស្ស ជាច្រើន អាស្រ័យហេតុនេះ ពួក​អ្នកស្រាវជ្រាវ បាន​បង្កើត​ថ្នាំ​គ្រាប់​មួយ​ប្រភេទ ដើម្បី​ជំនួស​ឱ្យ ថ្នាំ​ចាក់​បាន ។ ក្រោយ ពេល​លេប​ស្រទាប់​សម្បក​ហ៊ុមព័ទ្ធ​ថ្នាំ នឹងត្រូវ​រលាយ​ដោយ​អាស៊ីត​ក្នុង ក្រពះ ។ ម្ជុលចាក់​តូច​មួយ​នឹងត្រូវ បាន​បញ្ចោ​ញ​ដោយ​អាស៊ីត​ក្នុង​ក្រពះ ។ ម្ជុលចាក់​តូច​មួយ នឹងត្រូវ បាន​បញ្ចោ​ញ និង​បូម​ដោយផ្ទាល់ សូលុយស្យុង​ថ្នាំ​ទៅក្នុង​គែម​ក្រពះ ។​

“​អ្នកនឹង​គ្មាន​ទទួល​អារម្មណ៍ ពី​ការចាក់​ដោយសារ​ផ្លូវ​រំលាយ អាហារ ពុំ​រង​ការឈឺចាប់​” នេះ​បើ តាម​ពួក​អ្នកស្រាវជ្រាវ​បានឱ្យដឹង ។ ថ្នាំ​គ្រាប់​នេះ​មាន​រាង​ដូច​ស្នូកអណ្តើក ហើយនឹង​ស្វ័យ ប្រវត្តិ​តម្រង់ ទៅ​ផ្នែក​មាន​ម្ជុលចាក់​ចូលក្នុង​គែម ក្រពះ ។​
​ ​
“​នេះ​ជា​លើកដំបូង យើង អាច​ផ្គត់ផ្គង់​អាំង​ស៊ុយ​លីន តាម រយៈផ្លូវ​លេប​ដោយ​សុវត្ថិភាព​,​និង ប្រសិទ្ធភាព ។ វិធី​នេះ​អាច​ត្រូវបាន​អនុវត្តន៍​ទូលំទូលាយ និង​ជំនួស​ថ្នាំ​ចាក់​ផ្សេងៗ​ជា ច្រើន​ប្រភេទ​” ។​
​ ​
ថ្នាំ​ថ្មី​នេះ​អាច​ផ្លាស់​ប្តូរជីវិត​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ជាង ៤១៥​លាន​នាក់​លើ​ពិភពលោក ។ មនុស្ស​ជាច្រើន​ក្នុងចំណោម​នេះ កំពុង​ត្រូវ​ចាក់​អាំង​ស៊ុយ​លីន​តិច​បំផុត​ម្តង​ក្នុង​មួយថ្ងៃ ។
​ ​
របកគំហើញ​ថ្មី​នេះ កំពុង នៅក្នុង​ដំណាក់កាល​ពិសោធន៍​លើស​ត្វ និង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី អាចអនុវត្ត​ន៍​លើ​សរីរាង្គ​មនុស្ស ៕ ប្រែ​សម្រួល​៖ រតនៈ

#