គ្រាប់​បាល់​របស់​ផា​វ៉ាត​ប៉ះ​ជាមួយ​អា​ហ្ស​ង់​ទីន ជាប់​ជា​គ្រាប់​បាល់​ស៊ុត​ល្អ​ដាច់​គេ​ប្រចាំ​វើ​ល​ខាប់​

1080
ចែករម្លែក

​កីឡាករ បេន​ចា​មីន ផា​វ៉ាត បាន​ផ្តួល ហ្សួ​ន គ្វី​ន​តេ​រ៉ូ ទៅ​លេខ​២ ក្នុងការ​បោះឆ្នោត​របស់​អ្នកគាំទ្រ​តាម​អន​ឡាញ​ដើម្បី​ជ្រើសរើស​គ្រាប់​បាល់​ស៊ុត​ល្អ​ដាច់​គេ​ប្រចាំ​វើ​ល​ខាប់​។

​ការ​ស៊ុត​ជើង​ស្តាំ​កោង​ពី​ចម្ងាយ​របស់​ខ្សែការពារ​បារាំង​រូបនេះ​ទល់នឹង​ក្រុម​អា​ហ្ស​ង់​ទីន​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ បាន​ជាប់​នៅ​លំដាប់​លេខ​១ ក្នុងចំណោម​គ្រាប់​បាល់​ស៊ុត​អស្ចារ្យ​ចំនួន ១៨ គ្រាប់​ដើម្បី​ឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ស៊ុត​អស្ចារ្យ​ជាងគេ​នេះ​។

​អ្នកបោះឆ្នោត​ជាង ៣ លាន​នាក់​បាន​ចូលទៅ​វេ​ប​សាយ​របស់​ហ្វី​ហ្វា​ដើម្បី​បោះឆ្នោត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ស្ថាប័ន​បាល់ទាត់​ពិភពលោក​នេះ​កាលពី​ថ្ងៃ​ពុធ​ទី ២៥ កក្កដា​។

​ផា​វ៉ាត​បាន​ជួយ​កែប្រែ​ជោគវាសនា​របស់​បារាំង នៅ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ក្រុម​បារាំង​តាម​ពីក្រោយ​អា​ហ្ស​ង់​ទី​២-១​។ គ្រាប់​ស៊ុត​របស់​ផា​វ៉ាត​ជួយ​ឱ្យ​បារាំង​មាន​លទ្ធផល ២-២ មុនពេល​បារាំង​បញ្ចប់​ទៅដោយ​លទ្ធផល​ឈ្នះ​អា​ហ្ស​ង់​ទីន ៤-៣​។ បារាំង​បាន​បន្តដំណើរ​រហូត​លើក​ពាន​វើ​ល​ខាប់ ដោយ​ផ្តួល​ក្រូ​អាស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៤-២៕ ដោយ៖ កញ្ញាដាលីស

មួយ​ជើង​កោង​ពី​ចម្ងាយ​របស់​ផា​វ៉ាត​ជាប់​ជា​គ្រាប់​បាល់​ល្អ​ដាច់​គេ​ប្រចាំ​វើ​ល​ខាប់
#