គ្រាប់​ផ្លែឈើ​ផ្សារភ្ជាប់​នឹង​ការថយចុះ​ហា​និ​យ​ភ័យ​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

584
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ការ​ទទួលទាន​គ្រាប់​ផ្លែឈើ ២ ដង​ក្នុង​មួយ​សប្តាហ៍​គឺ​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​បេះដូង​។​

​ការទទួល​ទាន​អាហារសម្រន់​ឈ្ងុយឆ្ងាញ់​នេះ​ត្រូវបាន​គេ​រកឃើញថា​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​១៧​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ការ​ញ៉ាំ​វា​ម្តង​រៀងរាល់​ពីរ​សប្តាហ៍​។​

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​បង្ហាញ​នៅឯ​ព្រឹត្តិការណ៍​មួយ​ឈ្មោះថា សមាជ​សង្គម​បេះដូង​អឺរ៉ុប (ESC) រួមជាមួយ​សមាជ​បេះដូង​ពិភពលោក​។​

​អ្នកនិពន្ធ​ការសិក្សា លោក​វេជ្ជបណ្ឌិត នូ​ស៊ីន ម៉ូ​ហា​ម៉ាត់​អ៊ី​ហ្វា​ត មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សរសៃឈាម​បេះដូង​អ៊ី​សា​ហ្វា​ន​នៅ​អ៊ីរ៉ង់​បាន​និយាយថា “​គ្រាប់​ផ្លែឈើ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់​មិន​ឆ្អែត និង ផ្ទុក​ខ្លាញ់​ឆ្អែត​តិចតួច​បំផុត​។ ពួកវា​ក៏មាន​ប្រូតេអ៊ីន រ៉ែ វីតាមីន ជាតិ​សរសៃ​ហ្វៃ​បឺ ហ្វី​តូ​ស្តេ​រ៉ុល និង ប៉ូ​លី​ហ្វេ​ណុល ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​ផងដែរ​”​។​

​លោក​បន្តថា “​ការសិក្សា​របស់​អឺរ៉ុប​និង​អាម៉េរិក​បាន​ផ្សារភ្ជាប់​គ្រាប់​ផ្លែឈើ​ទៅនឹង​ការការពារ​សរសៃឈាម​បេះដូង​ប៉ុន្តែ​មាន​ភស្តុតាង​តិចតួច​ពី​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​”៕ ដោយ៖ កញ្ញាដាលីស

គ្រាប់​ផ្លែឈើ​ដូចជា គ្រាប់ស្វាយចន្ទី គ្រាប់​អាល់​ម៉ុង គ្រាប់​វ៉​ល​ណាត់ សណ្តែកដី គឺ​សុទ្ធសឹង​ផ្តល់​ផល​ល្អ​ដល់​សរសៃឈាម​បេះដូង