គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់​ដែល ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ បានប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា ដើម្បី​កម្ទេចចោល​

621
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ និង​បានប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា ហៅ​កាត់ ស៊ីម៉ាក ដើម្បី​យកទៅ​កំទេចចោល​។ នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់​ដែល ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ បានប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា ដើម្បី​កម្ទេចចោល​៕​គូលែន​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កែន កាយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នា​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បាន​ភ្ជួរស្រែ​ដោយ​ត្រាក់ទ័រ នៅ​ចំណុច​ខាងលិច​ភូមិ​ខ្នារ​ក្រៅ ប្រហែល​៨​គីឡូម៉ែត្រ ក៏បាន​ប្រទះ ឃើញ​គ្រាប់​ចំនួន​១៤០​គ្រាប់ ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ទទួលបាន​នៅ​សេចក្តី​រា​ត​ការណ៍​រួចមក សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ក្នុងចំណោម​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​១៤០​គ្រាប់ ក្នុងនោះ​មាន គ្រាប់កាំភ្លើង​ធុន​៧៥​ម​ម ចំនួន​០៩​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​ដេ​កា​៨២ ចំនួន​១៣​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​៦០​ម​ម ចំនួន​៩៤ គ្រាប់ , គ្រាប់កាំភ្លើង​ធុន​៨២​ម​ម ចំនួន​០៣​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​១២០​ម​ម ចំនួន​០១​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​៨៥​ម​ម ចំនួន​០៤​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​បេ​៤០ ចំនួន​០៦​គ្រាប់ , គ្រាប់កាំភ្លើង​ធុន​៧៦ ចំនួន​០២​គ្រាប់ , មីនតោន ចំនួន ០១ គ្រាប់ , មីន​ប្រភេទ​៦៩ ចំនួន​០១​គ្រាប់ , មីន​ធុន​៥០​ម​ម ( MBU75A )​ចំនួន​០១​គ្រាប់ និង ក្បាល​ផ្ទុះ​ចំនួន​០៥​គ្រាប់​។​

​ប្រភេទ​គ្រាប់​និង​មីន​ទាំងអស់នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា​ហើយ ដើម្បី​ធ្វើការ​កំទេចចោល​៕ ល​