គ្រិស្ត​សាសនិក​ហែ​ក្បួន និង​វ៉ៃ​ខ្លួនឯង​ឱ្យ​បែក​ឈាម​ដើម្បី​លាងបាប​

3551
ចែករម្លែក

​ជំនឿ​សាសនា​គឺជា​សិទ្ធិ​មូលដ្ឋាន​មួយ​របស់​មនុស្ស​គ្រប់រូប ប៉ុន្តែ​ការជឿ​ក៏​គួរតែ​សំអាង​លើ​ហេតុផល​ដែរ ពោលគឺ​កុំ​ជឿ​ដោយ​ខ្វះ​ការពិចារណា​។​​ហើយ​ខាងក្រោម​នេះ​ក៏​ជា​ជំនឿ​មួយ​ដែរ​។

​ពលរដ្ឋ​ហ្វីលីពីន ដែលជា​គ្រិស្ត​សាសនិក​និកាយ​កាតូលិក​បាននាំគ្នា​ដើរ​ហែ​ក្បួន​តាមផ្លូវ​នានា​ហើយ​យក​ខ្សែតី​ចងភ្ជាប់​ដោយ​វត្ថុ​ផ្សេងៗ​វ៉ៃ​រាង​​កាយ​របស់ខ្លួន​ឱ្យ​បែក​ឈាម ដើម្បី​លាងជម្រះ​អំពើ​បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កន្លងមក​។
​ ​
​ការ​ប្រារព្វ​ជំនឿ​នេះ​ត្រូវធ្វើឡើង​នៅ​ទីក្រុង​ប៉ា​គី​ល ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​នា​ភាគ​ខាងកើត​ទីក្រុង​ម៉ានីល​ដើម្បី​ប្រារព្ធ​​បុណ្យ Holy Week​។​

​ទោះបីជា​រង​ការ​ថ្កោលទោស​ពី​វិហារ​កាតូលិក (Catholic Church)​ក្តី ក៏​មនុស្ស​យ៉ាងច្រើន​កុះករ​រួមទាំង​កុមារ​ផង​បាន​តម្រង់​ជួរ​គ្នា​តាម​​ដងផ្លូវ​ដើម្បី​មើល​ទិដ្ឋភាព​គួរឱ្យ​ព្រឺស​ម្ប​រ​នេះ​៕ ដោយ​៖ ខុម​/sn