គ្រី​ស្តូវ ផ្យា​តេ​ក រកបាន​ពីរ​គ្រាប់​ក្នុងការ​បង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម អា​សេ មី​លេន

452
ចែករម្លែក

កីឡាករ​គ្រី​ស្តូវ ផ្យា​តេ​ក ( Krzysztof Piatek) បានធ្វើ​រឿង​ដ៏​អស្ចារ្យ​នៅពេល​ឈាន​ជើង ជាន់​ទីលាន​ប្រកួត​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​លើកដំបូង សម្រាប់​ក្រុម អា​សេ មី​លេន​(AC Milan) ជួយ​ឲ្យ​ក្រុម​ថ្មី​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Intalian Cup ។​

Piatek ដែល​ផ្ទេរ​ពី​ក្លិប Genoa មក​ចូលរួម​ជាមួយ​ក្រុម AC Milan កាលពី​សប្តាហ៍​មុន​ក្នុងតម្លៃ ប្រមាណ​៣០,៦​លាន​ផោន​នោះ រកបាន​ពីរ​គ្រាប់​ក្នុង​២៧​នាទី ដើម្បី​ជួយ​ក្រុម AC Milan ឈ្នះ​ក្រុម Napoli ២-០ ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​រូបនេះ ត្រូវបាន​ប្តូរ​ចូល​នៅសល់​១៩​នាទី ចុងក្រោយ​ស្របពេល លទ្ធផល​ស្មើ​០-០ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Napoli ។​
​ ​
Piatek ត្រូវបាន​ផ្តល់ឱកាស​ជា​លើកដំបូង​នៅ​ពហុកីឡាដ្ឋាន San Siro និង​បាន​ប្រើពេល​មិន​ដល់ ១១​នាទី ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​ក្រុម AC Milan ។​
​ ​
Piatek វ័យ​២៣​ឆ្នាំ​គឺជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់​ក្របខណ្ឌ ដណ្តើមពាន ធម្មតា ដោយ​រកបាន​៤​គ្រាប់​សម្រាប់​ការបង្ហាញ​មុខ​លើកដំបូង​ជាមួយ​ក្រុម Genoa ។​
​ ​
Piatek បាន​ចូល​ជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ហើយ​ការគំរាមកំហែង​នៅ​តំបន់​មុខ​ទី​នឹង​ផ្តល់​ក្តី​សង្ឃឹមថា កីឡាករ​រូបនេះ អាចជួយ​ពួកគេ បាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ បច្ចុប្បន្ន ក្រុម AC Milan ឈរ​នៅ​លេខ​រៀង​ទី​៤ នៅលើ​តារាង​ក្របខណ្ឌ Serie A ជា​តំណែង​ចុងក្រោយ​ដែលមាន​សិទ្ធិ​ចូលរួម​ការប្រកួត នៅ​ក្របខណ្ឌ​កំពូល​នេះ ប៉ុន្តែ​ពួកគេ​នាំមុខ​ក្រុម Roma ១​ពិន្ទុ និង​នាំមុខ​ក្រុម Sampdoria ២ ពិន្ទុ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ Krzysztof Piatek