គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ អាច​បង់ពិន័យ​៣.០០០​អឺរ៉ូ ប៉ុន្តែ​អាច​រកបាន​មកវិញ​២​លាន​អឺរ៉ូ​

714
ចែករម្លែក

​ខ្សែប្រយុទ្ធ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ជាប់​បម្រាម​មិន​ឲ្យ​ប្រកួត បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​អាជ្ញាកណ្តាល រី​កាដូ ដឺ បឺ​ហ្គូ​ស (Ricardo De Burgos) អំឡុងពេល​ប្រកួត​ដណ្តើមពាន Spanish Super Cup ប៉ុន្តែ​វា​គ្មានអ្វី ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ព្រួយបារម្ភ​ទេ​។​
​ ​
​ដូច្នេះ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) តែងតែ​ចង់​ធ្វើ​ឲ្យ​បាន​ល្បី​ជាង​អតីត​កីឡាករ ប៉ាវ​ឡូ ឌី កា​នី​ញ៉ូ (Paolo Di Canio) ។
​ ​
​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានធ្វើ​ត្រាប់​តាម​វីរបុរស​នៅ ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ប៉ាវ​ឡូ ដោយ រ៉ូ​ណា​ល់​ដូ បាន​រុញ​មន្ត្រី​អាជ្ញាកណ្តាល​ដោយ​ចេតនា អំឡុងពេល​ក្រុម Real Madrid យកឈ្នះ​ក្រុម Barcelona ៣-១ នៅ​ជើង​ទី​១​ក្របខណ្ឌ Spanish Super Cup ។
​ ​
​ប៉ុន្តែ​ការ​រុញ​មន្ត្រី​អាជ្ញាកណ្តាល​មិនមែនជា​រឿង​លេងសើច​ទេ ហើយ រ៉ូ​ណា​ល់​ដូ ត្រូវបាន​ចាប់កំហុស​ដោយ​សហព័ន្ធ​បាល់ទាត់ Spanish FA ។​
​ ​
​សហព័ន្ធ​បាល់ទាត់​ក៏បាន​ពិន័យ រ៉ូ​ណា​ល់​ដូ ២,៧២៧​ផោន​និង​ហាម​មិន​ឲ្យ​លេង​៥​ប្រកួត ។ ដោយសារ​តែមាន​ប្រាក់​ឈ្នួល ៣៦៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដូច្នេះ​កីឡាករ​រូបនេះ អាច​បង់ប្រាក់​ពិន័យ​៣,០០០​អឺរ៉ូ​ក្នុង​រយៈពេល​ត្រឹមតែ​៧៥​នាទី​ប៉ុណ្ណោះ​។​
​ ​
​ជាងនេះទៅទៀត រ៉ូ​ណា​ល់​ដូ នឹង​រកបាន​ប្រាក់​ត្រឡប់មកវិញ​២​លាន​អឺរ៉ូ ងំ​ឡុង​ពេល​ជាប់​បម្រាម​នេះ ៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​និង អាជ្ញាកណ្តាល រី​កាដូ ដឺ បឺ​ហ្គូ​ស (Ricardo De Burgos)