គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ក្លឹប Juventus ផ្ទេរ​ខ្សែ បម្រើ ផូ​ល ប៉ុក​បា​

167
ចែករម្លែក

​យោងតាម​សេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា កីឡាករ​កំពូល​របស់​ក្លឹប Juventus បានផ្តល់​សញ្ញា​ឲ្យ​ក្លឹប​នេះ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)​ពី​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មកវិញ​នៅ​ខែម​ករានេះ​។​
​ ​
អនាគត​របស់​កីឡាករ​មេដាយមាស​វើ​ល​ខាប់​របស់​បារាំង ប៉ុក​បា មិនទាន់​ច្បាស់​នៅ ឡើយ​ទេ​ជា មួយ​ក្លឹប​យូ​ណាយ​ធី​ត ស្របពេល​ក្រុម​យូ​ណាយ​ធី​ត​ធ្វើ​មិនសូវ​បានល្អ​ក្នុង​លី​ក​ហើយ​មើលទៅ គេ​គ្រាន់តែ​រង់ចាំ​ពេលវេលា​មកដល់​តែប៉ុណ្ណោះ​។​
​ ​
ប៉ុក​បា ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Real Madrid ក្នុងតម្លៃ​ផ្ទេរ​ច្រើនសន្ធឹក សន្ធាប់​កាលពី​ឆ្នាំមុន ហើយ​ថា លោក ហ្ស៊ី​ដាន ពេញចិត្ត​កីឡាករ​រូបនេះ​ខ្លាំងណាស់​។​
​ ​
ប៉ុន្តែ​ក្លឹប Juventus គឺជា​កន្លែង​ដែល ប៉ុក​បា បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​មាន ពាក្យ​ចរចា​ម​អា​រ៉ា​ម​នៅ​ក្របខណ្ឌ Serie A ថា ក្លឹប​យក្ស​អ៊ីតាលី Juventus កំពុង​ថ្លឹងថ្លែង​លទ្ធភាព នាំយក ប៉ុក​បា ត្រឡប់មកវិញ​។​
​ ​
គេ​ជឿថា ថ្នាក់ដឹកនាំ​ក្លឹប Manchester United បាន​វាយតម្លៃ​ពី​ខ្សែបម្រើ​រូបនេះ​ថា មានតម្លៃ​ផ្ទេរ ១៨០​លាន​ផោន ដែល​ធ្វើ​ឲ្យ​ក្លឹប​ជាច្រើន​គ្មាន​លទ្ធភាព​ផ្ទេរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)