គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បង្អួត​ទ្រព្យសម្បតិ្ត​

176
ចែករម្លែក

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​បង្អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន ខណៈ​កីឡាករ​រូបនេះ បានបង្ហាញ​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​៦៣០.០០០​ផោន​នៅ​ដៃ​ខាងឆ្វេង​។​
​ ​
​រ៉ូ​ណា​ល់​ដូ ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះ​ចូលចិត្ត​របៀប​រស់នៅ បែប​ស៊ី​វិ​ល័យ​។​
​ ​
​រ៉ូ​ណា​ល់​ដូ បាន​ចូលរួម​សន្និសីទកាសែត​នៅ​ទីក្រុង​ឌុយ​បៃ​កាលពី​អាទិត្យ ដោយ​បង្អួត​នាឡិកាដៃ​ម៉ាក Rolex GMT Master Ice ដែលមាន​ទ​ម្លៃ​៣៨០.០០០​ផោន​នៅ​កដៃ ខណៈពេល​បង្ហាញមុខ​ក្នុងឋានៈ​ជា​វាគ្មិន​ម្នាក់​។​
​ ​
​រ៉ូ​ណា​ល់​ដូ ក៏បាន​បង្អួត​ផ្លាកដៃ​ដែលមាន​តម្លៃ​៥០.០០០​ផោន ហើយ​នៅលើ​ម្រាមដៃ​នាង​ក៏មាន​ចិញ្ចៀនពេជ្រ ដែលមាន​តម្លៃ ២០០.០០០​ផោន​យ៉ាង​ស្រស់ស្អាត​ផងដែរ​។​
​ ​
នាឡិកាដៃ​ដែល រ៉ូ​ណា​ល់​ដូ ពាក់​គឺជា​ប្រ​ភ​ទេ​នាឡិកាដៃ​កម្រ​និង​មានតម្លៃ​ថ្លៃ ដែលមាន​ស្រោបមាស​និង​ពេជ្រ ៣០​កា​រ៉ាត់​។​
​ ​
​រ៉ូ​ណា​ល់​ដូ​បានបង្ហាញ​មុខ​នៅ​ទីក្រុង​ឌុយ​បៃ ខណៈពេល​កីឡាករ​រូបនេះ​ទទួល​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ដែល គេ​ឲ្យ​ឈ្មោះថា Dubai Globe Soccer Awards ។​
​ ​
អត្ត​ព​លិ​ក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានជា​ប់​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​អត្ត​ព​លិ​កមាន​បំផុត​នៅលើ​តារាង​ទស្សនា​វ​ដ្តី Forbes ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​រកបាន​ចំណូល​៨០០​លាន​ផោន​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងទៅនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)