គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ស្នើសុំ​ពង្រឹង​សន្តិសុខ ចំពេល​មានការ​បារម្ភ​ពី​សុវត្ថិភាព​

994
ចែករម្លែក

​ការចាប់ផ្តើម​អាជីព​នៅ​ទីក្រុង​ទូ​រិ​ន​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ហាក់ដូចជា​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​។​
​ ​
​កីឡាករ​កំពូល​របស់​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​សម្រាប់​ក្រុម ជូ​វិនទុ​ស (Juventus) ទេ​ក្នុង​បី​ប្រកួត​ដំបូង​នៅ​ក្របខណ្ឌ Serie A ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​កាលពី​រដូវក្តៅ​។​
​ ​
​ប៉ុន្តែ រ៉ូ​ណា​ល់​ដូ បាន​ទាក់ទាញ​ចំនួន​ទស្សនិកជន​ឲ្យ​ចូល​ទស្សនា​បាន​ច្រើន ដោយ​សំបុត្រ​សម្រាប់ ដំណើរ​ប្រកួត​លើ​ទឹកដី​ក្រុម Chievo Verona និង Parma ត្រូវបាន​លក់ដាច់​អស់​។​
​ ​
​អំឡុង​ដំណើរ​ប្រកួត​នៅ Verona ប្រធាន​ក្លិប Juventus បានរៀបចំ​ផែនការ​ពិសេស​សម្រាប់ សុវត្ថិភាព​របស់ រ៉ូ​ណា​ល់​ដូ ដែល​ជាការ​បង្ហាញមុខ​លើកដំបូង​ក្នុងការ​ប្រកួត​នៅ​អ៊ីតាលី​។​
​ ​
​នៅពេលនេះ រ៉ូ​ណា​ល់​ដូ បាន​ស្នើសុំ​អង្គរក្ស​បន្ថែម​សម្រាប់​ខ្លួន​និង​គ្រួសារ ចំពេល​មានការ​បារម្ភ​ថា វីឡា​របស់ខ្លួន​នៅ Gran Madre Park គឺ​ងាយ​រងគ្រោះ​ខ្លាំងណាស់​។​
​ ​
​មានការ​អះអាងថា រ៉ូ​ណា​ល់​ដូ សុំ​ឲ្យ​ក្លប Juventus រៀបចំ​សន្តិសុខ​ពីរ​នាក់​បន្ថែមទៀត​។ ម្នាក់​សម្រាប់​គ្រួសារ​និង​ម្នាក់ទៀត​យាម​ផ្ទះ​ជាប្រចាំ ចំណែក​អ្នក​ទី​៣​សម្រាប់​ការពារ​ផ្ទាល់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)