គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​:​ជូ​វេន​ទុ​ស មិនគួរ​ចាញ់ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហើយ​គួរតែ​ឈ្នះ​ចាប់ ពី​៣​ទៅ​៤​គ្រាប់

1069
ចែករម្លែក

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​អះអាងថា ក្រុម ជូ​វេន​ទុ​ស (Juventus )​គួរតែ​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដោយ​ងាយស្រួល​គឺ អាច​ពី​៣​ទៅ​៤​គ្រាប់ បន្ទាប់ពី​យូ​ណាយ​ធី​ត​តាម​យកឈ្នះ​ក្រុម​យក្ស​អ៊ីតាលី​ក្នុង ទីក្រុង​ទូ​រិ​ន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
​ ​
​កូនក្រុម​របស់លោក ម៉ា​ស៊ី​មី​លៀ​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ទំនង​កំពុង​ឆ្ពោះទៅរក​ជ័យជម្នះ​មួយ​ប្រកួត​ទៀត​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី រ៉ូ​ណា​ល់​ដូ រកបាន​គ្រាប់​បាល់​ដ៏​ល្អ​នាំមុខ​ក្រុម​យូ​ណាយ​ធី​ត​មុន​កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
​ប៉ុន្តែ​នៅសល់​៥​នាទី កីឡាករ វ័ន ម៉ា​តា (Juan Mata) រកបាន​១​គ្រាប់​ដោយ​ទាត់​បាល់ ហ្វ្រី​ឃី​ក​ដ៏​ល្អឥតខ្ចោះ មុនពេល​កីឡាករ អា​ឡិ​ក សាន​ដ្រូ (Alex Sandro) របស់ Juventus ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​១​គ្រាប់ ជួយ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​យកឈ្នះ​នៅ​ពហុកីឡាដ្ឋាន Allianz Stadium ។​
​ ​
​ក្រុម Juventus ស្ថិតក្នុង​ជំហរ​សុវត្ថិភាព​នៅឡើយ ក្នុងការ​ឈានដល់​វគ្គ​ចាញ់​ធ្លាក់ ប៉ុន្តែ រ៉ូ​ណា​ល់​ដូ មិន​សប្បាយចិត្ត​ដោយសារតែ​ក្រុម Juventus ធ្វើ​ឲ្យ​បាត់បង់​ឱកាស​រក​គ្រាប់ បាល់​ច្រើនលើកច្រើនសា​។​
​ ​
​បើទោះបីជា​កីឡាករ​រូបនេះ​ក្តៅ​ចិត្តនឹង​ការបាត់បង់​ឱកាស ប៉ុន្តែ​រ៉ូ​ណា​ល់​ដូ​រីករាយ​នឹង​កិច្ច ប្រឹង​ប្រឹង​ផ្ទាល់ខ្លួន​ក្នុង​ការរក​គ្រាប់​បាល់​ក្នុងជំនួប​ដ៏​សំខាន់​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​
#