គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ នឹង​ចាក​ចេញពី​ក្រុម Juventus ពីរ​ឆ្នាំមុន​ចប់​កិច្ចសន្យា

199
ចែករម្លែក

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) កំពុង​ពិចារណា​រក​ច្រក​ចេញពី​ក្លឹប Juventus ពីរ​ឆ្នាំ​មុនពេល​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​នេះ​បើតាម​សេចក្តីរាយការណ៍​នៅ ប្រទេស​អ៊ីតាលី​។​
​ ​
កាសែត La Repubblica និង Gazzetta dello Sport បាន​អះអាងថា រ៉ូ​ណា​ល់​ដូ មិន សប្បាយ​ចិត្តនឹង​របៀប​ដែល​ក្រុម Juventus ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក អំឡុង​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយសារ​ក្រុម Ajax ជា​លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ កីឡាករ​រូបនេះ​មិនអាច​ចូលរួម​នៅ​វគ្គ​៤​ក្រុម​ជា​លើកដំបូង​។​
​ ​
កាសែត Gazzetta សរសេរថា មាន​ភាព​ស្ងៀមស្ងាត់​នៅក្នុង​ចំណោម​ក្រុម​កីឡាករ Juventus បន្ទាប់ពី​បរាជ័យ​នេះ ដែល​ក្រុម​មកពី Amsterdam បាន​ដេញតាម​ពីក្រោយ និង​តាម​យកឈ្នះ​២-១ វិញ ហើយ​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​៣-២​។​
​ ​
ដោយ​ធ្លាប់​លើក​ពាន​ឆេ​ម​ពាន​លី​កមួយ​លើក​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត និង​បួន​លើក​ជាមួយ​ក្រុម Real Madrid រ៉ូ​ណា​ល់​ដូ ត្រូវបាន​គេ​មើលឃើញថា​ជា​កីឡាករ ដែល​អាច​បញ្ច​ប់ការរ​ង់​ចាំ​ដ៏​យូរអង្វែង​របស់​ក្រុម Juventus ដើម្បី​លើក​ពាន​ឆេ​ម​ពាន លី​ក នៅពេល​កីឡាករ​រូបនេះ​ចូលរួម​ក្នុងតម្លៃ​ផ្ទេរ​៨៩​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
ក្រុម Juventus ធ្លាប់​លើក​ពាន​ឆេ​ម​ពាន​លី​ក​ពី​រលីក ប៉ុន្តែ​ជោគជ័យ​ថ្មីៗ​បំផុត​គឺ​កើត មាន​កាលពី​ឆ្នាំ​១៩៩៦ ហើយ​ពួកគេ​ធ្លាប់​ចាញ់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក គឺ​ចាញ់​ក្រុម Barcelona កាលពី​ឆ្នាំ​២០១៥ និង​ចាញ់​ក្រុម Real Madrid កាលពី​ឆ្នាំ ២០១៧​។​
​ ​
នៅពេលនេះ រ៉ូ​ណា​ល់​ដូ ចង់ឃើញ​ការកែសម្រួល​ភ្លាមៗ​ក្នុង​ក្រុម​ជម្រើស ខណៈ កីឡាករ​រូបនេះ​ផ្តោត​គោលដៅ​ស្វែងរក​ជោគជ័យ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ឆ្នាំ​២០២០៕ ប្រែ​សម្រួល​: ពិសិដ្ឋ​