គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក បដិសេធ​លទ្ធភាព​ផ្ទេរ​ទៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

294
ចែករម្លែក

​គ្រី​ស្ទៀ​ន ប៉ូ​លី​ស៊ី​ក (Christian Pulisic) បដិសេធ​លទ្ធភាព​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយសារតែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាមេរិក​។

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​សម្រេច​ផ្ទេរ​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ឆ្នាំនេះ ដោយ យល់ព្រម​ចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​ដោយ​សម្រេច​ចាកចេញ​ពី​ក្លិប​ឌ័​រ​ម៉ាន់​(Dortmund )​ក្នុងតម្លៃ ៥៨​លាន​ផោន​កាលពី​ខែមករា​។

​ប៉ុន្តែ​មានការ​អះ​អា​ថា ពូ​លី​ស៊ី​ក គួរតែ​បាន​ផ្ទេរ​មក​អង់គ្លេស​ឆាប់​ជាង​នេះ ដោយ​ចូលរួម ជាមួយ​ក្លិប​យូ​ណាយ​ធី​ត ខណៈពេល​លោក ម៉ូ​រី​ញ៉ូ នៅ​ដឹកនាំ​នៅឡើយ​។

​លោក រ៉ូ​ប៊ី​ន វ៉ក​ឃ័​រ (Robin Walker) ដែល​បង្វឹក ពូ​លី​ស៊ី​ក តាំងពី​នៅ​ក្មេង​នោះ បាន និយាយថា “​ខ្ញុំ​គឺជា​អ្នកគាំទ្រ​ក្លិប​ឆេ​ល​ស៊ី​។ ខ្ញុំ​ធំ​ឡើង​នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​គាំទ្រ​ពួក គេ​។ ពេល​ខ្ញុំ​នៅ​ជាមួយ​ក្រុម Dortmund កាលពី​ឆ្នាំមុន ខ្ញុំ​បាន​ប្រាប់ ពូ​លី​ស៊ី​ក ឲ្យ​មក ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​”​។

​លោក​បន្តថា “​ពូ​លី​ស៊ី​ក នឹងមិន​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទេ ដោយ សារ​តែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ​។ ឪពុក​របស់ ពូ​លី​ស៊ី​ក មិន​ពេញ​ចិត្តនឹង​លោក ម៉ូ​រី​ញ៉ូ ពីព្រោះ​គ្រូបង្វឹក​រូបនេះ​មិនដែល​លើកស្ទួយ​កីឡាករ​វ័យក្មេង​”​។​

​លោក ម៉ូ​រី​ញ៉ូ ត្រូវបាន​បណ្តេញចេញ​កាលពី​ខែធ្នូ និង​ត្រូវបាន​ជំនួស​ដោយ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)​ដែល​ហាក់ដូចជា​ជឿជាក់​លើក​កីឡាករ វ័យក្មេង​។

​ពូ​លី​ស៊ី​ក គឺជា​កីឡាករ​ល្បី​តែ​ម្នាក់​គត់ ដែល​ចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​នេះ ស្របពេល​ក្លឹប​នេះ​មិនអាច​ផ្ទេរ​កីឡាករ​បន្ថែម ក្រៅតែពី​ការផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍ ដល់​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) បន្ទាប់ពី​លេង​ខ្ចី​ជើង​មួយរយៈ ដោយសារតែ​ឆេ​ល​ស៊ី​មិនអាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#