គ្រី​ស្ទៀ​ន អេ​រិ​កសិន គឺជា​ជម្រើស​ទី​១​របស់​រៀល​ម៉ា​ឌ្រី​ដ ដើម្បី​ជំនួស លូ​កា​ម៉ូ​ឌ្រី​ក​

260

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​កំពុង​ស្វះស្វែង​ដើម្បី​បន្ថែម​ខ្សែបម្រើ​ម្នាក់ទៀត​នៅ​ខែ​នេះ ខណៈ​ពួកគេ​ប្រឈម នឹង​ការបាត់បង់​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) និង លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) ។​
​ ​
​ពួកគេ​ចាប់អារម្មណ៍​ចង់បាន​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ឲ្យ​ដឹកនាំ តំបន់​បម្រើ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ប៉ុន្តែ​ដឹងថា ពួកគេ​ត្រូវតែ​រង់ចាំ​សិន​។​
​ ​
​កូ​វ៉ា​ស៊ី​ក អន្ទះសា​ចង់​ចាក​ចេញពី​ពហុកីឡាដ្ឋាន Bernabeu ហើយ​គេ​រំពឹងថា នឹងចូលរួម​ជាមួយ ក្លឹប​ឆេ​ល​ស៊ីក្នុង​កិច្ចសន្យាខ្ចី​ជើង​។ ខ្សែបម្រើ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នៅ​អេ​ស្ប៉ា​ញ ប៉ុន្តែ​បី​ឆ្នាំ​ក្រោយមក កូ​វ៉ា​ស៊ី​ក មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ទេ​។​
​ ​
​កូ​វ៉ា​ស៊ី​ក បានបង្ហាញ​បំណង​ចង់​ផ្ទេរ​ចេញបី​លើក​មកហើយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គ្រូ បង្វឹក ថ្មី​លោក Julen Lopetegui ហាក់ដូចជា​មិនសូវ​បារម្ភ​នឹង​ការចាកចេញ​នេះ​ទេ ហើយ​គេ​ជឿថា លោក​មានបំណង​អនុញ្ញាត​ឲ្យ កូ​វ៉ា​ស៊ី​ក ចាកចេញ​ជា​បណ្តោះអាសន្ន​។​
​ ​
​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​លោក Lopetegui គឺ​ការប៉ាន់ប្រមាណ​អំពី​ការចាកចេញ​របស់​ខ្សែ បម្រើ លូ​កា ម៉ូ​ឌ្រី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) និង លូ​កា ម៉ូ​ឌ្រី​ក (Luka Modric)