គ្រី​ស្ទៀ​ន អេ​រិ​កសិន ប្តេជ្ញា​រក​គ្រាប់​បាល់​សម្រាប់​ក្រុម Spurs ដូចដែល​បានធ្វើ​សម្រាប់​ក្រុម ដា​ណឺ​ម៉ាក​

801

​គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) បាន​សារភាពថា ខ្លួន​អន្ទះសារ​ចង់​ធ្វើ​ឲ្យ​បានល្អ សម្រាប់​ក្រុម Spurs នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដូចដែល​ខ្លួន​បានធ្វើ​សម្រាប់​ក្រុម​ដា​ណឺ​ម៉ាក​ដែរ ។​

​កីឡាករ​រូបនេះ​បាន​បង្កើន​ចំនួន​គ្រាប់​បាល់​របស់ខ្លួន​ដល់​២៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៨៣​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក អំឡុងពេល​ក្រុម​ដា​ណឺ​ម៉ាក​យកឈ្នះ​ក្រុម Wales ២-០ នៅ​ទីក្រុង Aarhus ។​
​ ​
​នៅពេលនេះ អេ​រិ​កសិន បាន​ចូលរួមចំណែក​ក្នុង​ការរក​គ្រាប់​បាល់​២០​គ្រាប់​ក្នុង​១៨​ប្រកួត ចុងក្រោយ ដោយ​ទាត់​បញ្ចូល​ទី​១៥​គ្រាប់​និង​បង្កើត​ឱកាស​៥​លើក​ផងដែរ​។​
​ ​
​ប៉ុន្តែ អេ​រិ​កសិន វ័យ​២៦​ឆ្នាំ​មិនទាន់​រកបាន​គ្រាប់​បាល់​នៅ​ក្របខណ្ឌ​កំពូល​ព្រី​មី​ញ៉េ​លី​កនៅ រដូវ​កាល​នេះ​នៅឡើយ​ទេ ស្របពេល​ក្រុម Spurs នឹង​ប្រឈម​មុខជា​មួយក្រុម Liverpool នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។ អេ​រិ​កសិន មិនទាន់​រកបាន​គ្រាប់​បាល់​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត ចុងក្រោយ​សម្រាប់​ក្រុម Spurs ហើយ​គ្រាប់​បាល់​ចុងក្រោយ​របស់ អេ​រិ​កសិន​កើតមាន​អំឡុង ពេល​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ៣-១ កាលពី​រដូវ​កាល​មុន​នៅ​ពហុកីឡាដ្ឋាន Wembley កាលពី​ពាក់កណ្តាល​ខែមេសា​។​
​ ​
​អេ​រិ​កសិន ដែល​រកបាន​គ្រាប់​បាល់​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​នៅ​តង់​ទី​២​ដើម្បី​នាំមុខ​ក្រុម Wales ២-០ បាន​និយាយថា “​ខ្ញុំ​ចាប់ផ្តើម​យឺតយ៉ាវ​បន្តិច ដោយ​រកបាន​៥​គ្រាប់​ក្នុង​៥០​ប្រកួត ដំបូង​របស់ខ្លួន​សម្រាប់​ក្រុម​ដា​ណឺ​ម៉ាក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)