គ្រី​ស្ទៀ​ន អេ​រិ​កសិន : គ្មាន​ការសោកស្តាយ ដែល​បង្ហាញ​បំណង​ចាក​ចេញពី​ក្លិប ស្ពឺរ​

141
ចែករម្លែក

កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) បាន​អះអាងថា ខ្លួន​គ្មាន​ការ​សោក ស្តាយ​ចំពោះ​ការបង្ហាញ​បំណង​ចាក​ចេញពី​ក្លិប ស្ពឺរ​(Spurs) នៅ​រដូវក្តៅ​នេះ​ទេ​។

​មានការ​ប៉ាន់ប្រមាណ​ជុំវិញ​អនាគត​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បន្ទាប់ពី​កីឡាករ រូបនេះ​បានប្រកាស​កាលពី​ខែមិថុនា​ថា ខ្លួន​ស្ថិតក្នុង​ទីតាំង​មួយ​ក្នុង​អាជីព ហើយ​ចង់ ព្យាយាម​ធ្វើ​អ្វីមួយ​”​។​
​ ​
ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) បាន​ចូលរួម​ប្រជែង​ជាមួយ​ក្លឹប​ផ្សេងទៀត ប៉ុន្តែ អេ​រិ​កសិន មិនទាន់​បោះបង់ចោល​ក្លិប Spurs នៅឡើយ​ទេ ខណៈ​ក្លិប​នេះ​ខកខាន មិនបាន​ទទួល​សំណើ​ផ្ទេរ​ណាមួយ​សោះ​។​
​ ​
​ប៉ុន្តែ​បើទោះបីជា​មិនឃើញ​មាន​ក្លិប​ណា​ផ្សេង​ចាប់អារម្មណ៍​ក៏ដោយ​ក៏​កីឡាករ​ដា​ណឺ ម៉ាក​រូបនេះ​បាន​បដិសេធ​មិន​ធ្វើការ​សម្រេចចិត្ត​ខុស​ណាមួយ​ក្នុង​ការបង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ចាកចេញ​នោះទេ​។​
​ ​
អេ​រិ​កសិន បាន​និយាយថា “​ទេ មិន​ខុស​ទេ ប៉ុន្តែ​វា​គឺជា​បាល់ទាត់ ហើយ​អ្នក​មិនដឹងថា មានរឿង​អ្វី​កើតឡើង​ក្នុង​វិស័យ​បាល់ទាត់​នោះទេ​។ ខ្ញុំ​ប្រាថ្នា ខ្ញុំ​អាច​សម្រេចចិត្ត​ត្រឹម ឋានៈ​ជា​អ្នកចាត់ការ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​មិនអាច​ធ្វើបាន​”​។​
​ ​
​អេ​រិ​កសិន បន្តថា “​ខ្ញុំ​ដឹងថា មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​កន្លែង​ដែល​ត្រូវ​ទៅ​។ នោះ​គឺជា​ចំណង់​ចំណូលចិត្ត​ម្យ៉ាង​។ នោះ​គឺជា​រឿង​នៅ​ក្លិប​កំពូល ប្រសិនបើ​អ្នកធ្វើ បានល្អ​។ វា​តែងតែមាន​ពាក្យ​ចចាមអារ៉ាម​”​។​
​ ​
​អេ​រិ​កសិន បាន​ឈានដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ក្លិប Spurs ហើយ​នៅពេលនេះ ត្រូវតែ​សម្រេច​ថា តើ​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ទៀត​ឬក៏​ចាំ​រហូតដល់ ចប់​កិច្ចសន្យា​៕ ប្រែ​សម្រួល ពិសិដ្ឋ​