គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ត្រឹម​ខែកក្កដា កម្ពុ​ជាមាន​ចំនួន​៨២

176
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ហេង​បូ​មករា​បាន​បញ្ជាក់ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​សព្វថ្ងៃនេះ​បាន​បន្ដ​រីកចម្រើន​គួរឱយកត់សម្គាល់​ដោយ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន​៨២​គ្រឹះស្ថាន​កំពុង​ប្រតិបត្តិការ​។​

​ក្នុង​សិក្ខាសាលា ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ តាមរយៈ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថ នៅ​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១៩​នា​សណ្ឋាគារ​ភ្នំពេញ លោក ហេង បូម​ករា បាន​ថ្លែងថា សព្វថ្ងៃ​អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា បាន​ថយចុះ​ជា​មធ្យម ១​ភាគរយ ក្នុង​១​ឆ្នាំ បានធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាក់​ថ្នាក់​ទី​៤ នៅលើ​ពិភពលោក ក្នុងការ​ទទួលបាន​ជោគជ័យ នូវ​កាន់​បន្ថយ​ភាពក្រីក្រ​។​

​លោក​មានប្រសាសន៍ថា “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បន្ដ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ទំហំ និង​វិសាលភាព​របស់​ប្រតិបត្តិការ​។​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៩​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​សរុប​ចំនួន​៨២ ដែល​ក្នុងនោះ យើង​ឃើញថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​ប្រាក់​បញ្ញើ​មាន​ចំនួន​៧ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ចំនួន​៧៥” ។​
​លោក​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​កម្ពុជា​បន្ដ​ថា​ក្នុង​រយៈពេល​២​ទស្សវត្សរ៍​មកនេះ​កំណើន​ទ្រព្យសកម្ម​និង​ប្រាក់​បញ្ញើ​របស់​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ឡើងជា​លំដាប់​។​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្រើប្រាស់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ជាង​មុខ​ក៏ដូចជា​មានការ​គាំទ្រ​និង​ជំរុញ​លើទឹក​ចិត្ត​ពី​សាធារណជន មកលើ​សេវា​មីក្រូហិរញ្ញវត្ថុ ។​

​លោក​បន្ថែមថា​ការចូលរួមចំណែក​រប​ស់​មីក្រូហិរញ្ញវត្ថុ​ពិតជា​មាន​សារសំខាន់​ដើម្បី​លើ​កម្ពស់​ជីវភាព​រស់នៅ​ប្រជាជន​ជាពិសេស​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​លោក​គា​បូរាណ​បានលើកឡើង​ដែរ​ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៩០​។​គិត​មកដល់ពេលនេះ​មីក្រូហិរញ្ញវត្ថុ​បាន​ឆ្លងកាត់​ជិត​៣០​ឆ្នាំ​ហើយ សម្រាប់​ផ្ដល់​សេវា​ជូន​ប្រជាជន ។​

​លោក​បញ្ជាក់ថា​រហូតមក​បច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​២​លាន​គ្រួសារ​ទទួលបាន​សេវា​ប្រាក់កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​។​លោ​កថា​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹងធ្វើ​កិច្ចការងារ​ទាំងនេះ​បន្ថែមទៀត​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ទទួលបាន​សេវាកម្ម​ជាពិសេស​ដើម្បី​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់​តែមាន​ភាពប្រសើរឡើង​៕S/


​ចំណងជើង​រូបថត​៖​សិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថ​នៅ​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១៩​នា​សណ្ឋាគារ​ភ្នំពេញ​