គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី អិ​ល ស៊ី និង​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ចុះហត្ថលេខា ភាពជា​ដៃគូរ​ ​

508

(​ភ្នំពេញ​)៖​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី អិ​ល ស៊ី ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធំជាងគេ​មួយ​ក្នុងប្រទេស​កម្ពុជា​និង​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​​ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​២៥ ខេត្ត ក្រុង​បាន​ចុះហត្ថលេខា​ភាពជា​ដៃគូ​រលើ សេវា​ទូទាត់​វិក្កយបត្រ​។

​តាមរយៈ​ភាពជា​ដៃគូរ​នេះ​អតិថិជន​ដែល​ខ្ចីប្រាក់​ពី​ក្រេ​ឌី​ត​ទាំងអស់ អាច​បង់​សង​ប្រាក់កម្ចី​មក​ក្រេ​ឌី​ត​វិញ​តាមរយៈ ភ្នាក់ងារ​ទ្រូ ម៉ាន់​នី​នៅ​ទូទាំងប្រទេស​។​នេះ​វា​ជម្រើស​ថ្មី​មួយទៀត សម្រាប់​អតិថិជន​ក្រេ​ឌី​ត​ក្នុង​ការបង់​សង​ប្រាក់កម្ចី​មក ក្រេ​ឌី​ត​វិញ​បើទោះជា ក្នុង​ថ្ងៃ​ធ្វើការ ថ្ងៃ​ឈប់សម្រាក ឫ​ថ្ងៃ​ចុង​សប្តាហ៍​ក្តី​។ អតិថិជន​គ្រាន់តែ​យកមក​ជាមួយ​នូវ តារាង​កាលវិភាគ​សង​ប្រាក់​និង​អញ្ជើញ​​ទៅ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​ណាមួយ​ជាការ​ស្រេច​។

​ក្នុងឱកាស​ដ៏​រីករាយ​នោះ លោក ចាន់ ម៉ាច ប្រធាន នាយក​ប្រតិបត្តិ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​ភី អិ​ល ស៊ី​មាន ប្រសាសន៍ថា បើទោះជា​សព្វថ្ងៃ ក្រេ​ឌី​ត​មាន​ការិយាល័យ​នៅ​ស្ទើ​គ្រប់កន្លែង​ទូទាំងប្រទេស តែ​ក្រេ​ឌី​ត​នៅតែ ស្វែងរក​នូវ​ជម្រើស សេវាកម្ម​ផ្សេងៗ និង​ថ្មីៗ​សម្រាប់​អតិថិជន​របស់ខ្លួន ធ្វើ​ដូចនេះ​អតិថិជន​អាច​ជ្រើសរើស​នូវ​ជម្រើស ណាមួយ​ដែល​សក្តិសម សម្រាប់​ពួកគាត់ ងាយស្រួល និង​សន្សំសំចៃ​។ តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​នៅ​ទូទាំងប្រទេស ដែលមាន​ប្រមាណ ៥ ០០០​កន្លែង​នៅ​ទូទាំងប្រទេស​អតិថិជន​យើង​នឹង​​អាច​សន្សំ​ពេលវេលា​បាន​ច្រើន​។​

​វា​ពិតជា​ងាយស្រួល​ក្នុង​ការសង​ប្រាក់​មក​ក្រេ​ឌី​ត​វិញ​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​! លោក អ្នក​អាច​មើល​សេចក្តី​ណែ នាំ​អំពី​សេវាកម្ម ថ្មី​នេះ​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​នៅ​គ្រប់​ការិយាល័យ​ក្រេ​ឌី​ត ឬ សាកសួរ​បុគ្គលិក​ក្រេ​ឌី​ត​ផ្ទាល់ ឬ​សាកសួរ​តាម​ទូរស័ព្ទ ០២៣ ៩៣ ០០ ០០ ឬ ០៨៩ ៩៨ ៩៨ ១៨​។​

​លោក គង់ មាន​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​មានប្រសាសន៍ថា ការសហការ​នេះ​ពិតជា​បានផ្តល់​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​​សម្រាប់​អតិថិជន ដោយ​គាត់​ពុំ​ចាំបាច់​ចំនាយពេល​វេលា​យូរ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី អិ​ល ស៊ី ដោយផ្ទាល់​នោះទេ ខណៈដែល​អតិថិជន​មួយចំនួន ស្នាក់នៅ​ឆ្ងាយ ពី​សាខា​របស់​គ្រឹះស្ថាន ឬ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​។​មួយ​វិញ​​ទៀត​អតិថិជន​អាច​បង់​សង​បាន ទាន់ពេល​ល​កំណត់ ដោយ​មិន​អស់ថ្លៃ​ពិន័យ ពីព្រោះ​ទ្រូ​ម៉ាន់​នី​បានផ្តល់​ភាពងាយស្រួល​និង​ជួយ​កាត់​​បន្ថយ​ចំណាយ​របស់​អតិថិជន​បាន​ច្រើន តាមរយៈ​ការផ្តល់​ថ្លៃ​សេវាកម្ម​សមរម្យ និង​ភ្នាក់ងារ​ជាច្រើន​ទីតាំង​។​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នឹង ពង្រីក​វិសាលភាព​ឲ្យ​ធំធេង​ជាង​មុន រួមទាំង​បន្ត​ពង្រឹង​និង​បន្ថែម​សេវាកម្ម​ថ្មីៗ​អោយ រឹតតែ​ប្រសើរឡើង​ផងដែរ​។​ជាក់ស្តែង​នៅពេល​ឆាប់​​ៗ​ខាងមុខនេះ​យើង​នឹងមាន​សេវាកម្ម E-Wallet ដែល​អតិថិជន អាច​ប្រើ​សេវាកម្ម​ទ្រូ​ម៉ាន់​នី​ទាំងអស់​បាន​តាមរយៈ​គ​ណ​នី​ជាមួយនឹង​​កម្មវិធី Mobile App ដោយ​ពុំ​ចាំបាច់​មាន​កាត​និង​សេវាកម្ម PaymentSolution​ដែល​អតិថិជន​អាច​ទូទាត់​ចំណាយ​តាម​ហាង​​ផ្សេងៗ​បាន​តាមរយៈ​គណនី​ទ្រូ​ម៉ាន់​នី​។​

​មួយវិញទៀត​ដើម្បី​ឆ្លើយតប​និង​លើកទឹកចិត្ត​ដល់​អតិថិជន​ជាង​១,៥​លាន​នាក់ ដែល​តែងតែ​ប្រើប្រាស់​សេវាកម្ម ទ្រូ​ម៉ាន់​នី ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បង្កើត​នូវ​កម្មវិធី​ពិសេស​“​ឈ្នះ​លុយ​រាល់ថ្ងៃ​! ម៉ូតូ​រាល់​ស​ប្តា​ហ៏​!” ដោយ​ផ្តល់​សំណាង ជូន​អតិថិជន​ដែល​បាន​ផ្ញើ​លុយ តាម​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​។ អតិថិជន​អាច​ឈ្នះ​ជា​សាច់ប្រាក់​ភ្លាមៗ និង​ម៉ូតូ​រាល់​មួយ ស​ប្តា​ហ៏​ម្តង ។​

​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី អិ​ល ស៊ី ជាមួយ​បទ​ពិ​សោ​ធ៍​ជាង​២៣​ឆ្នាំ ក្នុង​វិស័យ​ហិរញ្ញវត្ថុ គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី អិ​ល ស៊ី​បាននិងកំពុង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវា​សង្គម​ជាច្រើន​យ៉ាងសកម្ម​ដល់ អតិថិជន​ដែល​ភាគច្រើន​រស់នៅ​តំបន់​ជនបទ​។​គិត​​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៦ នេះ​ក្រេ​ឌី​ត​កំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត ក្រុង​ចំនួន ២០ តាមរយៈ​ការិយាល័យ​ចំនួន ៨៣​មានទ្រព្យ​សម្បត្តិ​​សរុប​ប្រមាណ​១៧៥,៣៦​លាន​ដុល្លារ ផលប័ត្រ​ឥណទាន​១៤២,៣២​លាន​ដុល្លារ និង​ប្រាក់​សន្សំ​ដែល​ប្រមូលបាន​ពី​សាធារណៈជន​៦៨,៧៩​លាន​ដុល្លារ​។

​ក្រេ​ឌី​ត ជួយ​ឲ្យ​រីកចំរើន​!​អំពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​ចល័ត​ដែលមាន​ការិយាល័យ​​កណ្តាល​នៅ​ប្រទេស​ថៃ និង​ការិយាល័យ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​មី​យ៉ាន់​ម៉ា​ឥណ្ឌូនេស៊ី​ហ្វីលីពីន​និង​វៀតណាម​។​បច្ចុប្បន្ន​អតិថិជន​​ទ្រូ​ម៉ាន់​នី​អាចធ្វើ​ការដាក់​ប្រាក់ ដក​ប្រាក់ ផ្ញើ​ប្រាក់ បើកប្រាក់​បៀរ​វត្ស​ន៏ ដាក់​លុយ​ទូរស័ព្ទ និង​បង់​វិក្កយបត្រ​ជាមួយ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​​និង​គណនី​ទ្រូ​ម៉ាន់​នី​៕​ក្រុមហ៊ុន​/sn