គ្រុន​នៅផ្ទះ​តែឯង អ្នក​អាច​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​វិធី​ទាំងនេះ​បាន​

344
ចែករម្លែក

ការ​គ្រុន​ចង់​សម្តៅ​ទៅលើ​ការ​រងារ​ញ៉ាក់ ជាមួយនឹង​ភាពស្លេកស្លាំង និ​មាន​អារម្មណ៍ ត្រជាក់​ពេញ​ខ្លួន​។ អ្វីដែល​កើតឡើង​ញឹកញាប់​ខ្លាំង​នោះ​គឺថា ការ​គ្រុន​មាន​ជាប់​ទាក់ ទង​នឹង​ក្តៅខ្លួន​ថែមទៀត​។​នេះ​គឺជា​របៀប​ដែល​រាងកាយ​ផលិត​កម្តៅ​ក្នុង​ខ្លួន​នៅពេល​មាន​អារម្មណ៍​ត្រជាក់​។ ដើម្បី​ព្យាបាល​ការ​គ្រុន​នៅផ្ទះ​ដោយ​ខ្លួនឯង​យក​ល្អ​គួរតែ​ធ្វើ​ដូច ខាងក្រោម​នេះ​៖

– ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​សម្រាក​ឲ្យ​បាន​ច្រើន​
– ​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​
– ​លេបថ្នាំ Acetaminophen ដើម្បី​ទប់ស្កាត់​ការ​ក្តៅខ្លួន និង​គ្រុន​
– ​កុំ​ដណ្តប់ភួយ ឬ​បើក​ម៉ាស៊ីនត្រជាក់​អី​។​

​បើសិនជា​អ្នក​កំពុងតែ​ក្តៅខ្លួន ឬ​ការ​គ្រុន​នោះ​មាន​ជាប់ទាក់ទង​នឹង​ការ​រឹង​ក វង្វេងវង្វាន់ ឬ​ឈឺចាប់ ចូរ​ស្វែងរក​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ភ្លាម​ទៅ​៕ ដោយៈ health.com.kh​

#