គ្រុំ​ប្រឡាក់​ម្សៅ​ចៀន​

359

+ គ្រឿងផ្សំ​
– គ្រុំ ៤​ខាំ​
– ម្សៅ​មី ១/២ ស្លាបព្រា​បាយ​
– ម្សៅ​ឆា ១ ស្លាបព្រា​បាយ​
– អំបិល ១/២ ស្លាបព្រា​កាហ្វេ​
– ម្រេចស ១ ស្លាបព្រា​កាហ្វេ​
– ទឹក​ធម្មតា កន្លះ​ចានចង្កឹះ​
– ស្លឹក​ខ្ទឹម​
– ខ្ទឹមស ៣​កំពឹស​
– សណ្ដែកបណ្ដុះ កន្លះ​ខាំ​
– ស៊ុតមាន់ ១​គ្រាប់​

+ វិធី​ធ្វើ​
– លាយ​ម្សៅ​មី ម្សៅ​ឆា អំបិល ម្រេច រួច​ចាក់ទឹក​ធម្មតា​ចូល​កូរ​ឲ្យ​សព្វ ឆ្កឹះ​សាច់​គ្រុំ​ដាក់ចូល និង​ហាន់​ស្លឹក​ខ្ទឹម​ដាក់​កូរ​ម្ដងទៀត​ឲ្យ​សព្វ​ល្អ​ទុក​មួយអន្លើ ។​
– លាង​សណ្ដែកបណ្ដុះ​ឲ្យ​ស្អាត ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​បន្តិច រួច​ចិញ្ច្រាំ​ខ្ទឹម​ដាក់ចូល​កូរ​ឲ្យ​ឈ្ងុយ ខ្ទឹម​បន្តិច សឹម​ដាក់​សណ្ដែកបណ្ដុះ​ចូល ឆា​ឲ្យ​ទន់​បន្លែ​ទើប​ដួស​ចេញ បន្ថែម​ប្រេងឆា​បន្តិចទៀត ដាក់​ចៀន​គ្រុំ​ប្រឡាក់​ម្សៅ​រួច​គោះ​ស៊ុត​ដាក់​ពីលើ វាយ​វា​ឲ្យ​បែក​លើ គ្រុំ​រួច​ចៀន​វា​ឲ្យ​ឆ្អិន​ទាំងសង្ខាង​រួច​ជាការ​ស្រេច ពេល​ញ៉ាំ​ផ្ទាប់​ជាមួយ​សណ្ដែកបណ្ដុះ​ឆា និង​ជ្រលក់​ជាមួយ​ទឹកម្ទេស ៕ ប្រភព​: Finfin Cooking​