គ្រូបង្រៀន​ចូល​និវត្ត​ច្នៃ​សម្បក​ស៊ុត​ជា​រូប​សត្វ​តំណាង​ក្រុម​នៅ វើ​ល ខាប់ ទទួលបាន​ការចាប់ អារម្មណ៍​ខ្លាំង​

1176
ចែករម្លែក

​ការប្រកួត​បាល់ទាត់ វើ​ល ខាប់​(World Cup )​ឆ្នាំ​២០១៨ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​រុស្ស៊ី កំពុង​ធ្វើឱ្យ​ពិភពលោក​រំជើបរំជួល​លាយឡំ​នឹង​អារម្មណ៍​ញាប់​ញ័រ​។ ហើយ​ដើម្បី​អបអរសាទរ​ការ ប្រកួត​ដណ្តើមពាន​ពិភពលោក​ដែល ៤ ឆ្នាំ​ធ្វើឡើង​ម្ដងនេះ មួក កន្សែង និង​អាវយឺត​ជាដើម​ត្រូវបាន​បោះពុម្ព​តំណាងឱ្យ​ក្រុម​នីមួយៗ​ដែល​ចូលរួម​ប្រកួត​។

ហើយ​ចុះ​ស៊ុត​វិញ​? ស្រដៀង​គ្នា​នេះដែរ បុរស​គ្រូបង្រៀន​ចូលនិវត្តន៍​ម្នា​ក់នៅ​ប្រទេស​វៀតណាម បាន​ប្រើ​សម្បក​ស៊ុត​ច្នៃ​ចេញ​ជា​រូប​សត្វ​តំណាងឱ្យ​ក្រុម​បាល់​ទាល់​នីមួយៗ​ដែល​លេង​នៅ World Cup ឬ​ដែល​ពាក់ព័ន្ធ​ការប្រកួត​នេះ​គួរឱ្យ​ស្ញើ​ច​សរសើរ​។​

​លោក ង្វៀន ថា​ញ់ តាំ (Nguyen Thanh Tam) អាយុ ៦៧ ឆ្នាំ​បាន​ចំណាយពេល​រាប់ ម៉ោង​រាល់ថ្ងៃ ច្នៃ​វត្ថុ​អនុស្សាវរីយ៍​កីឡាបាល់ទាត់ World Cup ហើយ​ស្នាដៃ​របស់គាត់​ត្រូវបាន មនុស្ស​រាប់លាន​នាក់​ទូទាំងប្រទេស​វៀតណាម ចាប់អារម្មណ៍​ខ្លាំង និង​បង្ហោះ​ចែករំលែក​ព្រោង ព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ចាប់តាំងពី​ការប្រកួត​នៅ​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម កាលពី​ដើមខែ​នេះ​៕ ប្រែ​សម្រួល​: ខុម​