គ្រូបង្រៀន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​នៅ​ឥណ្ឌា​

554
ចែករម្លែក

​គ្រូបង្រៀន​ម្នាក់​នឹង​ត្រូវ​ប្រហារជីវិត​ដោយ​ព្យួរ​កនៅ​ខែក្រោយ បន្ទាប់​ពី​ចាប់រំលោភ​ក្មេងស្រី​ម្នាក់​​នៅ​ឥណ្ឌា ។​

​លោក Mahendra Singh Gond គ្រូបង្រៀន​នេះ នឹង​ក្លាយជា​មនុស្ស​ទី​មួយ​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ចាប់តាំងពី​មាន​ការផ្លាស់ប្តូរ​ច្បាប់​មួយ​កាលពី​ឆ្នាំមុន​​ដែល​អាច​កាត់ទោស​ប្រហារជីវិត​ចំពោះ​អ្នករំលោភ​ក្មេង​។​

​បើ​តាម​សារព័ត៌មាន​ដេល្លី​ម៉េល អ្នក​ចាប់​រំលោភ​នេះ បាន​ចាប់ពង្រត់​ជនរងគ្រោះ​កាលពី​ខែ​មិថុនា​ហើយ​បាន​ទុក​នាង​ចោល​នៅ​ក្នុង​ព្រៃ​បន្ទាប់​ពី​បាន​រំលោភ​នាង ហើយ​គេ​​ជឿ​ថា​បាន​ទុក​ឱ្យ​នាង​ស្លាប់​។​

​តុលាការ​ជាន់​ខ្ពស់​បាន​សម្រេច​ទោស​ប្រហារជីវិត​កាលពី​ខែ​មុន ហើយ​កាលបរិច្ឆេទ​នៃ​ការប្រហារជីវិត​របស់​គាត់ នៅ​ថ្ងៃទី​២​ខែ​មីនា​។ នេះ​បើ​យោង​តាម​កាសែត​Times of India ។​

​បន្ទាប់​ពី​ការចាប់រំលោភ ក្មេងស្រី​សិស្សសាលា​នេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ខែ​នៅ​ទីក្រុង​ញូវដែលី​។​

​នៅពេលនេះ លោក Mahendra Singh Gond កំពុង​ជាប់គុក​នៅ​ទីក្រុង​Jabalpur នៅ​រដ្ឋ​Madhya Pradesh ៕ដោយ៖សុខា/sn

លោក Mahendra Singh Gond​នឹង​ក្លាយជា​មនុស្ស​ទី​មួយ​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ចាប់តាំងពី​មាន​ការផ្លាស់ប្តូរ​ច្បាប់​មួយ​កាលពី​ឆ្នាំមុន​​ដែល​អាច​កាត់ទោស​ប្រហារជីវិត​ចំពោះ​អ្នករំលោភ​ក្មេង​