គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារ​ស្នេហា​ត្រីកោណ

641
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារ​ស្នេហា​ត្រីកោណ​នៅ​ចំណុច​សាលា​អនុវិទ្យាល័យ​តាំង​របង​ស្ថិតក្នុង​ភូមិ​តាំ​របង​ឃុំ​ហោង​សំណុំ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មានឈ្មោះ​ទូច វាសនា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​មុខរប​គ្រូបង្រៀន​នៅ​សាលា​អនុវិទ្យាល័យ​តាំង​របង​។​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រង់​ឃុំ​ស្រង់​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​ជននេះ​បាន​នាំ​គ្រូៗ​ដែល​នៅ​បង្រៀន​សាលា​ជាមួយគ្នា​ផឹកស៊ី​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ​

​ស្រាប់តែ​ជនដៃដល់​ឈ្មោះ​ជួន​ធានី​រាសី​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​ន្ទា​យ​មានជ័យ​ជិះ​ម៉ូតូ​ហុង​គុប​ជ្រុង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​1A8250​។​

ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ខាងលើ​ហើយ​ឃើញ​ជនរងគ្រោះ​កំពុង​ផឹកស៊ី​បាន​ឈប់​ហើយ​ទាញ​កាំភ្លើង​កា​៥៤​បាញ់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​មូលហេតុ​ដោយសារ​គំនុំ​ស្នេហា​ត្រីកោណ​ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់កា​តាម​នីតិវិធី​៕S/​