គ្រូបង្រៀន​វៀតណាម ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​បង្ហោះ​ព័ត៌មាន​បង្ខូចរ​ដ្ឋ​នៅលើ​ហ្វេស​ប៊ុក​

740
ចែករម្លែក

​ក្រុមគ្រួសារ​និង​បណ្តាញ​សារព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ឧសភា​ថា ​គ្រូបង្រៀន​ភ្លេង​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បង្ហោះ​ព័ត៌មាន​ដែល​​និយាយ​បង្ខូច​រដ្ឋ​នៅលើ​ហ្វេ​សប៊ុក​។ ការបង្ក្រាប​ប្រឆាំងនឹង​អ្នក​រិះគន់​តាម​អ៊ី​ន​ធឺ​ណែិត​នៅ​ប្រទេស​នេះបាន​កើនឡើង​។​

​ក្រុម​សកម្មជន ក្រុម​មេធាវី​ការពារ​សិទ្ធិមនុស្ស និង​អ្នកសរសេរ​អត្ថបទ​រិះគន់​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ត្រូវបាន​កំណត់​គោល​នៃ​ការ​តាម​ចាប់ខ្លួន​នៅ​ប្រទេស​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ​និង​ការតវ៉ា​ជា​សាធារណៈ​ត្រូវបាន​ហាមឃាត់ ។​ពួក​អ្នក​រិះគន់​ធ្វើ​ការរិះគន់​កាន់តែខ្លាំង​ឡើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បញ្ចេញ​សំឡេង​មិន​សប្បាយ​ចិត្ត​របស់​​ពួកគេ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International ) និយាយថា​បច្ចុប្បន្ន​នេះ​មាន​អ្នកទោស​មនសិការ​ចំនួន​១២៨​នាក់​ដែល​ជាប់គុក​នៅ​វៀតណាម​។ ប្រហែល​១០​ភាគរយ​នៃ​ពួកគេ ត្រូវបាន​ចាប់​ដាក់គុក​ពី​បទ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ហ្វេ​សប៊ុក​។​

​កាសែត​ប៉ូលិស​នៅ​ខេត្ត​ង៉េ​អាន បាន​និយាយថា លោក​ង្វៀន ណាំ​ង ទី​ញ ត្រូវបាន​ចាប់ខ្លួន​ពីបទផលិត ផ្សព្វផ្សាយ ឬ​បញ្ជូន​ព័ត៌មាន​និង​ឯកសារ​ក្នុង​បំណង​និយាយ​បង្ខូច​​ឈ្មោះ​ប្រទេស​វៀតណាម​។​

​កាសែត​នេះ បាន​និយាយថា លោក​លោក​ង្វៀន ណាំ​ង ទី​ញ អាយុ​៤២​ឆ្នាំនេះ ត្រូវបាន​ចោទប្រកាន់​ថា​បាន​បង្ហោះ​អត្ថបទ ” គំនិត​ប្រឆាំង ” និង​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាលនៅលើ​ហ្វេ​សប៊ុក​របស់លោក ហើយ​ប្រឈម​ការជាប់គុក​២០​ឆ្នាំ​បើសិន លោក ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​នោះ​៕​ដោយ​៖​សុខា​/sn/Ha

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការតវ៉ា​ជា​សាធារណៈ ត្រូវ​បាន​ហាមឃាត់​នៅ​វៀតណាម​