ដោយ: វ៉ៃកូ / ស្វាយរៀង: បុរសម្នាក់ដែលគេស្គាល់ថាមានមុខរបរជាគ្រូបង្រៀនបានរងរបួស ហើយដោយឡែកក្មេងស្រីចំនួន២នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោង៥:២០ ល្ងាចថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ35-36 ត្រង់ចំណុចភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះអ៊ុ សារ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ជាអ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1M 1444 បើកពីទិសខាងជើង ទៅត្បូង ពាក់មួកសុវត្ថិភាព។ ទី២.ឈ្មោះ ស៊ុន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ជាអ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ បើកពីទិសខាងត្បូង មកជើង ដឹកមនុស្សរួមដំណើរ ១នាក់ ឈ្មោះប៉ឹង សារ៉េត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ពុំពាក់មួកសុវត្ថិភាពទាំង២នាក់។
ប្រភពដដែលបានបន្តថា ករណីនេះគ្រោះថ្នាក់នេះ មនុស្ស២ នាក់ (របួសធ្ងន់១នាក់) គឺឈ្មោះប៉ឹង សារ៉េត បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក។ ហើយមូលហេតុដែលបណ្តាលឱ្យមានរណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងគឺបណ្តាលមកពីម៉ូតូហុងដាវ៉េវ ពាក់ផ្លាកលេខ ស្វាយរៀង 1M 1444 បើកពុំប្រកាន់ស្តាំនិងស្ថិតក្នុងស្ថានភាពស្រវឹង៕ ល/Ha