គ្រូបង្រៀន​អនុវិទ្យាល័យ​ទួល ប្រាសាទ សែន​សុខ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ស្លាប់ចោល​ប្រពន្ធ​និង​កូនតូច​២​នាក់​

358
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ឃាតករ​បាញ់​បុរស​ជា​គ្រួ​បង្រៀន​ម្នាក់ ​បណ្តាល​ឲ្យ​ស្លាប់​នៅក្បែរ​ម៉ូតូ​ត្រូវ​ចំនួន​៣​គ្រាប់ រួច​ជនបង្កបានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​ ហេតុ​ការ​ណ៍​នេះ​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​​យប់​ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូ​​វ​បេតុង​ ច្រកចូលឱកាស​ខ្ញុំ​ប្រមាណ​៥០០​ម៉ែត្រ​​ ​ក្នុង​សង្កា​ត់ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​រឿន រតនា​​​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មុខរប​គ្រូបង្រៀន អនុវិទ្យាល័យ​ទួល​ប្រាសាទ​​ សង្កាត់​ឃ្មួ​​ញ ខណ្ឌ​សែន​សុខ ស្នាក់នៅ​ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្គុ​ប​ពី​ព​ណ៌ស ពាក់​ផ្លាក​លេខ​រតនគិរី1E 7838​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​​​ ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហា​រចំនួន​៣​គ្រាប់​ស្លាប់​ភ្លាមៗ​នៅលើ​ដងផ្លូវ ជិត​ម៉ូតូ ។ក្រោយពី​បាញ់​រួចហើយ ​ជនបង្កបានគេចចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​ បន្សល់​ទុក​សម្បក​កា​ទុ​ស្ស​ចំនួនមួយ និង​ជនរងគ្រោះ​ដេកស្លាប់​នៅក្បែរ​ម៉ូតូ​គួរ​ឲ្យ​សង្វេគ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​យក​ខ្សែ​ចង់​ហ៊ុំ​ព័​ទ្ធជុំវិញ​កន្លែង​កើតហេតុ​ រង់ចាំ​ជំនាញ​មក​ពិនិត្យ​។ពេល​ជំនាញ​មកដល់​បាន​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់​ទុក​នៅ​វត្ត​សែន​សុខ​ងាយស្រួល​ នឹង​ពិនិត្យ​និង​ធ្វើ​កោសលវិ​ច័យ ​ក្រោយពី​និត្យ​រួចរាល់​ក៏​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕B/Ha