គ្រូបង្វឹក​ថ្មី អ៊ូ​ណៃ អេ​មឺ​រី ទាមទារ​គុណភាព​បន្ថែម​ពី ម៉េ​ស៊ុត អូ​ហ្ស៊ី​ល​

998
ចែករម្លែក

ទំនាក់ទំនង​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) និង ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ស្ថិតនៅក្រោម​ការតាមដាន​ជាថ្មីទៀត​បន្ទាប់ពី​អ្នកចាត់ការ អា​សេណ​ល​(Arsenal) រូបនេះ ទាមទារ​គុណភាព​បន្ថែមទៀត​ពី​កីឡាករ​អាល្លឺម៉ង់​រូបនេះ​អំឡុងពេល​ហ្វឹកហាត់​កាលពី សប្តាហ៍​មុន​។​
​ ​
​កៅអី​របស់ អូ​ហ្ស៊ី​ល សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម West Ham ទំនងជា​ស្ថិត ក្នុង​ភាពមិនច្បាស់លាស់ ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​ចូលរួម​ហ្វឹកហាត់​កាលពី​ថ្ងៃ​សុក្រ​ដោយ​ប្រាប់ថា ខ្លួន​មាន​ជំងឺ​ផ្តាសាយធំ ហើយ​មិនអាច​ប្រកួត​បានទេ​។​
​ ​
​លោក អេ​មឺ​រី បាន​ណែនាំ អូ​ហ្ស៊ី​ល ចូលរួម​ប្រកួត​នៅពេលណា​មាន​សុខភាព​ប្រសើរឡើង ហើយ អូ​ហ្ស៊ី​ល បាន​បង្ហាញមុខ​អំឡុងពេល​ក្រុម Arsenal យកឈ្នះ​ក្រុម វេស ហេម​(West Ham) ៣-១ ប៉ុន្តែ​មិនបាន​ចូលរួមចំណែក​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​នេះ​ទេ​។​
​ ​
​លោក អេ​មឺ​រី បាន​ប្រាប់ អូ​ហ្ស៊ី​ល ឲ្យ​បង្កើន​ទម្រង់​លេង​ការពារ​របស់ខ្លួន​បន្ថែ​ម​ទៀត និង​បាន​ប្តូរ កីឡាករ​រូបនេះ​ចេញ​នៅ​នាទី​ទី​៦៨ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​កាលពី​ចុង​សប្តាហ៍ មុន​។​
​ ​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រភព​ជាច្រើន​ដែល​ស្និទ្ធ​នឹង​ក្លិប Arsenal បាន​និយាយថា លោក អេ​មឺ​រី ជាថ្មី​ម្តងទៀត​បាន​ប្រាប់ អូ​ហ្ស៊ី​ល ពី​យុទ្ធសាស្ត្រ​របស់លោក និង​ទាមទារ​គុណភាព​បន្ថែម ពី​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) និង ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)