គ្រូបង្វឹក​បណ្តោះអាសន្ន Arsenal អះអាងថា លោក​មាន​មោទនភាព​ចំពោះ​កីឡាករ

317
ចែករម្លែក

លោក ហ្វ្រ​ដ​ឌី យុង​បឺ​ក (Freddie Ljungberg) បាន​អះអាងថា លោក​មាន​មោទនភាព​ចំពោះ កីឡាករ​របស់លោក ខណ​:​លោក​តាមមើល​ការប្រកួត​របស់​កូនក្រុម​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក៏ដោយ​។

​កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) ធ្វើបាន​ល្អ​ដោយ​រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ ពហុកីឡាដ្ឋាន Emirates ប៉ុន្តែ​លោក យុង​បឺ​ក បាន​បដិសេធ​មិន​រិះគន់​កីឡាករ​របស់លោក ដោយ​លោក​និយាយថា “​ពួកគេ​គឺជា​ក្រុម​ជើងឯក​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​។ នៅពេល​អ្នក​ក្រឡេកមើល​អាយុ​របស់​ក្រុម​នេះ ហើយ​ពួកគេ​មិនមែនជា​ក្រុម​ចាស់​ទេ​”​។

​លោក​បន្តថា “​យើងទាំងអស់គ្នា​ត្រូវ​ឆ្លុះកញ្ចក់​និង​ព្យាយាម​សម្លឹងមើល​”​។ ប្រតិកម្ម​កើតមាន​កាល ពីថ្ងៃ​អាទិត្យ​គឺ​កើតចេញពី​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ខ្លាំងជាងគេ​បន្ទាប់ពី​ត្រូវបាន ប្តូរ​ចេញ នៅ​តង់​ទី​២​។

​អូ​ហ្ស៊ី​ល ត្រូវបាន​ចំអក​ដាក់​ដោយ​អ្នកគាំទ្រ​មួយចំនួន​នៅ​ពហុកីឡាដ្ឋាន Emirates ហើយ​លោក យុង​បឺ​ក បាន​បញ្ជាក់ថា លោក​នឹង​ជជែក​ជាមួយ​កីឡាករ​មេដាយ​ពិភពលោក​រូបនេះ អំពី​សកម្មភាព​របស់​ខ្លួន​។

​លោក យុង​បឺ​ក បាន​បន្ថែមថា “​សម្រាប់​ខ្ញុំ ខ្ញុំ​ប្តូរ ម៉េ​ស៊ុត ចេញ​ដោយសារតែ​ខ្ញុំ​ចង់​បន្ថែម​ថាមពល ដល់​ក្រុម​។ ម៉េ​ស៊ុត ចង់​ប្រតិកម្ម​យ៉ាងម៉េច​នោះ​គឺ​អាស្រ័យ​លើ​គាត់​ហើយ​វា​ជា​អ្វីមួយ​ដែល​យើង អាច​ដោះស្រាយបាន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ហ្វ្រ​ដ​ឌី យុង​បឺ​ក (Freddie Ljungberg)