គ្រូបង្វឹក​បន្ទាប់​របស់​ក្លឹប​ឆេ​ល​ស៊ី​នឹង​សម្រេច​ពី​អនាគត​របស់ ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា​

541
ចែករម្លែក

អ្នក​ស្នង​តំណែង​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) នឹងត្រូវ​ធ្វើការ​សម្រេច ចិត្ត​ថា តើ​ត្រូវ​រក្សាទុក​លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola)​ដែលជា​អតីត វីរបុរស​ក្លឹប​ឆេ​ល​ស៊ី​។​

​លោក ហ្សូ​ឡា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ឆេ​ល​ស៊ី​បាន​វិល​ត្រឡប់មកវិញ​កាលពី​រដូវក្តៅ ក្នុងឋានៈ​ជា​ជំនួយការ​ទី​១​របស់លោក សារី ប៉ុន្តែ​លោក​ត្រូវបានតែងតាំង​ដោយ​ក្លឹប មិនមែន​តែងតាំង ដោយ​លោក សារី នោះទេ ដូច្នេះ ហ្សូ​ឡា អាច​នឹង​នៅ​បន្តទៀត បើទោះបីជា​មិត្ត រួម​ជាតិ​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ក៏ដោយ​។​

​ហើយ​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​នឹងមាន​ឥទ្ធិពល​លើ​វាសនា​របស់លោក ហ្សូ​ឡា​។ ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) គ្រូបង្វឹក​ក្លឹប Derby នៅតែ​ជា​បេក្ខភាព ដ៏​ចាប់អារម្មណ៍​ដែល​ត្រូវ​ជំនួស​លោក សារី​។​

​បើទោះបីជា​យ៉ាងណា ក្លឹប Derby មិនទាន់​ទទួល​សំណើ​ផ្លូវការ​ពី​ក្លឹប​ឆេ​ល​ស៊ី​នៅឡើយ ទេ​ហើយ​កំពុងមាន​ការបារម្ភ​ជុំវិញ​ភាពមិនច្បាស់លាស់​ដែល​កើតឡើង​ដោយសារ ការរង់ចាំ​ស្របពេល​កីឡាករ​គ្រោង​នឹង​វិល​ត្រឡប់មក​ហ្វឹកហាត់​ត្រៀម​ការប្រកួត កម្តៅ​សាច់ដុំ​នៅ​សប្តាហ៍​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​