គ្រូបង្វឹក​ប្រេ​ស៊ី​ល ថា មិនអាច​យក ម៉េ​ស​ស៊ី មក​ប្រៀបធៀប​នឹង ប៉េ​ឡេ បានទេ​

170
ចែករម្លែក

លោក ទី​តេ (Tite) គ្រូបង្វឹក​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អះអាងថា គ្រប់គ្នា​មិនអាច​ប្រៀប ធៀប​តារា អា​ហ្ស​ង់​ទីន លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ទៅនឹង​លោក ប៉េ​ឡេ (Pele) បានទេ​។​
​ ​
ម៉េ​ស​ស៊ី និង​លោក ទី​តេ មាន​ជម្លោះ អំឡុងពេល​ក្រុម​អា​ហ្ស​ង់​ទីន​ប្រកួត​ឈ្នះ​ក្រុម​ប្រេ​ស៊ី​ល ១-០ កាលពី​សប្តាហ៍​មុន​ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​បង្គាប់​ឲ្យ​គូប្រជែង​របស់ខ្លួន​បិទមាត់​និង​បាន បង្ហាញ​ឥរិយាបថ​មិន​សមរម្យ​ផងដែរ​។​
​ ​
​នៅពេលនេះ លោក ទី​តេ បានបង្ហាញ​ការយល់ឃើញ​របស់លោក​ជុំវិញ​ថា តើ​អ្នកណា​ល្អ​ជាង រវាង​លោក ប៉េ​ឡេ និង ម៉េ​ស​ស៊ី​។​
​ ​
លោក​បាន​និយាយថា “​ប៉េ​ឡេ មិនអាច​ប្រៀបប្រដូច​បានឡើយ​។ នរណា​ក៏ដោយ​ដែល​ចង់ ប្រៀបប្រដូច​លោក ប៉េ​ឡេ ទៅនឹង​កីឡាករ​រូប​ណា​…​តើ​អ្នក​ដឹងថា ខ្ញុំ​ធ្វើ​អ្វី​? ខ្ញុំ​បានឮ ប៉ុន្តែ​ខ្ញុំ មិន​ស្តាប់​ទេ​”​។​
​ ​
លោក​បន្តថា “​វា​ហាក់ដូចជា​ថា បុគ្គល​នោះ​មិន​ស្គាល់​ប្រវត្តិ​នៃ​គុណភាព​របស់គាត់​…​គាត់ គឺជា​មនុស្ស​ដ៏​អស្ចារ្យ​។ ខ្ញុំ​ចង់​និយាយថា ម៉េ​ស​ស៊ី គាត់​មិនធម្មតា​នៅពេល​បច្ចុប្បន្ន​និង​ក្នុង ចំណោម​មនុស្ស​ធម្មតា​។ ប៉ុន្តែ ប៉េ​ឡេ មិនមែន​ធម្មតា​ទេ ហើយ​ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ព្រោះ តែ​ខ្ញុំ​ជា​ជនជាតិ​ប្រេ​ស៊ី​ល​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នឹង​លោក ប៉េ​ឡេ (Pele)