គ្រូបង្វឹក Arsenal តាមដាន​សកម្មភាពរ​បស់​ខ្សែការពារ​ជា​គោលដៅ​កាលពី​ចុង​សប្តាហ៍​

199
ចែករម្លែក

ដោយសារ​ក្រុម Arsenal គ្មាន​កម្មវិធី​ប្រកួត​កាលពី​ចុង​សប្តាហ៍ គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បានធ្វើ​ដំណើរ​ទៅ​ទស្សនាការ​ប្រកួត​របស់​ក្រុម Valencia ។​
​ ​
ហើយ​លោក​បាន​វិល​ទ្រ​ឡប់​ទៅកាន់​ទឹកដី​ចាស់​របស់លោក​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ចាស់​របស់លោក​និង​ក្រុម Getafe ។​

​ក្នុងការ​ប្រកួត​នេះ ក្រុម Valencia អាច​រក្សាបាន​លទ្ធផល​ស្មើ​០-០ កាលពី​ថ្ងៃអាទិត្យ ដោយ​ធ្វើ​ឲ្យ​ពួកគេ​បន្ត​រក្សា​ចំណាត់ថ្នាក់​លេខ​៤ និង​នាំមុខ​ក្រុម​លេខ​រៀង​ទី​៥ ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​។​
​ ​
ជោគជ័យ​ភាគច្រើន​របស់​ក្រុម​លោក ចូ​សេ បូ​ដា​ឡាស (Jose Bordalas) កើតឡើង ដោយសារ​មាន​ប្រព័ន្ធ​ការពារ​ល្អ ដែល​ពួកគេ​របូត​ត្រឹម​២៤​លើក​នៅ​ក្របខណ្ឌ La Liga រហូតមកទល់​ពេលនេះ​នៅ​រដូវ​កាល​នេះ បើ​និយាយ​ឲ្យ​ចំ​គឺ​មានតែ​ក្រុម Atletico Madrid និង Valencia ប៉ុណ្ណោះ​បាន​របូត​គ្រាប់​បាល់​តិចជាង​។

​លោក អេ​មឺ​រី មិនមែន​ទៅ​ទស្សនាការ​ប្រកួត​របស់​អតីត​ក្រុម​តែមួយ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​លោក​មានបំណង​តាមមើល​កីឡាករ​ខ្សែការពារ​សំខាន់​ម្នាក់​របស់ Getafe ។​
​ ​
​ហើយ​គេ​កត់សម្គាល់​ឃើញថា កីឡាករ​សំខាន់​ដែល​ជួយ​ដល់​តំបន់​ការពារ​រឹងមាំ​នៅ រដូវ​កាល​នេះ​គឺ​កីឡាករ​អន្តរជាតិ​តូ​ហ្គោ ចេ​ណេ ដា​កូ​ណា​ម (Djene Dakonam) ។
​បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប​បែលហ្ស៊ិក Sint-Truidense ក្នុងតម្លៃ​ត្រឹម​ជាង​២​លាន​ផោន ចេ​ណេ ធ្វើបាន​ល្អ​ពេញ​ពីរ​រដូវ​កាល ចាប់តាំងពី​ពេលនោះ​មក​។​

​ក្លឹប Arsenal បាន​ទាក់ទង​ទៅ​លោក អែន​ជេ​ល ត័​រ​រ៉េ​ស (Angel Torres) ប្រធាន​ក្លឹប Getafe អំពី​លទ្ធភាព​ផ្ទេរ​កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​