គ្រូពេទ្យ​ចិន​ចាប់ទាញ​ឈ្លើង​នៅរស់​ប៉ុន​មេដៃ ចេញពី​រន្ធ​ច្រមុះ​របស់​បុរស​ម្នាក់​

910

​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ប្រទេស​ចិន​បាន​ចាប់ទាញ​ឈ្លើង​នៅរស់​ទំហំ​ប៉ុន​មេដៃ​ចេញពី​រន្ធ​ច្រមុះ​របស់​បុរស​អាយុ​៥១​ឆ្នាំ​ម្នាក់ កាលពី​២​សប្តាហ៍​មុន​។​

​សត្វ​ឈ្លើង​នេះ ត្រូវបាន​ឆ្លុះ​មើល​និង​យក​ចេញពី​បុរស​នេះ ដោយ​វេជ្ជបណ្ឌិត​Liu Xiongguang នៅ​មន្ទីរពេទ្យ​Beihai People’s Hospital នៅ​ប្រទេស​ចិន ភាគខាងត្បូង​​ហើយ វា​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​Mirror កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែមិថុនា​។​

​សេចក្តីរាយការណ៍​បាន​និយាយថា បុរស​នេះ បាន​ទទួលរង​ការឈឺចាប់​ក្នុង​ចម្រុះ​ខាងស្តាំ​ដោយមាន​ការហូរ​ឈាម​ចេញ​អស់​រយៈពេល​១០​ថ្ងៃ​នៅមុន​ពេល គាត់​​បាន​ទៅ​ពេទ្យ​។​

​វា​មានការ​ពិបាក​ក្នុងការ​ពន្យល់​ឱ្យបាន​ច្បាស់​ថា​តើ សត្វ​ឈ្លើង​នេះ អាច​ចូលក្នុង​ចម្រុះ​បុរស​នេះ​បាន យ៉ាងណា​នោះ ប៉ុន្តែ​គេ​សង្ស័យថា បុរស​នេះ មាន​ឈ្លើង​ចូល​​ក្នុង​ចម្រុះ​បែបនេះ បន្ទាប់ពី​គាត់​បាន​ហែល​ទឹក​នៅ​ទន្លេ​៕