គ្រូពេទ្យ​ចិន​មួយរូប​ដែល​សង្គ្រោះ​ជីវិត​គេ​នៅ​ប្រទេស​កម្ពុជា​

255

បុរស​ខ្មែរ​ម្នាក់​ឈ្មោះ “​អា​លី​” បាន​ប្រាប់​អ្នកកាសែត ដោយ​ប្រើប្រាស់ ភាសា​ចិន​ថា លោក​ប្រធាន​ឆឹ​ន ដែល​មក ពី​មន្ទីរពេទ្យ​ហុន​អិន​មាន​បច្ចេកទេស​ខ្ពស់ ក្នុងការ​ព្យាបាល​ជំងឺ ហើយ​យក​ថ្លៃ​មិន ខ្ពស់​ទេ ដូច្នេះ​គេ​ចូលចិត្ត​ទៅរក​លោក ប្រធាន​ឆឹ​ន ជួយ​ព្យាបាល​ជំងឺ ។​

​គ្រូពេទ្យ​ដែល​ត្រូវ​អា​លី​ហៅ “​ប្រធាន​ឆឹ​ន​”​នោះ គឺ​លោក​ឆឹ​ន ស៊ីន​ហួ ។ លោក​ជា​គ្រូពេទ្យ​ចិន​មួយរូប ដែល​បាន បង្កើត​មន្ទីរពេទ្យ​ចិន​ទី​១ នៅ​ប្រទេស កម្ពុជា ។ មិនតែប៉ុណ្ណោះ លោក​ជា​អនុប្រធាន​សភា ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ហើយក៏​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត ហឺ​ប៉េ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែរ ។​

​នៅ​ខែកុម្ភៈ ឆ្នាំ ១៩៩៧ លោក ឆឹ​ន ស៊ីន​ហួ អមដំណើរ​លោក​អនុប្រធាន មន្ទីរពេទ្យ​ប្រជាជន​ទី​៥ ខេត្ត​ហឺ​ប៉េ ទៅ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ផុសគំនិត​ចង់​បង្កើត​មន្ទីរពេទ្យ​ចិន មួយ​នៅ​ប្រទេស​កម្ពុជា ព្រម ទាំង​នាំយក​គ្រឿង​បរិក្ខារ​សុខាភិបាល មួយចំនួន​ទៅ​ប្រទេស​កម្ពុជា ។​

​លោក​បាន​បញ្ជាក់ថា កាលនោះ កម្ពុជា​ខ្វះ​គ្រូពេទ្យ និង​ថ្នាំ ដូច្នេះ​មន្ទីរ ពេទ្យ​របស់លោក​បានសម្រេច​ចាត់ បញ្ជូន​លោក​ឱ្យទៅ​ប្រទេស​កម្ពុជា ។ ក្រោម​កិច្ចខិតខំ​របស់លោក​ម​ន្ទីរ​ពហុ​ព្យាបាល​ផេ​ប៉ូ​ឡុង​ដែល ជា​មន្ទីរពេទ្យ​ចិន ទី​១​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ចិន និង កម្ពុជា បាន​ត្រូវបង្កើត​នៅ​ឆ្នាំ ១៩៩៩ ក្នុង​រាជធានី​ភ្នំពេញ ។ លោក​បាន​ធ្វើជា ប្រធាន​នៃ​មន្ទីរពេទ្យ​នេះ ។​

​ប៉ុន្តែ​កាលនោះ រាជរដ្ឋាភិបាល កម្ពុជា​នៅ​មិនទាន់​ទទួលស្គាល់​លក្ខណសម្បត្តិ​របស់​គ្រូពេទ្យ​ចិន​ទេ​។ ប៉ុន្តែ​លោក បាន​ទាក់ទង​ជាមួយ​ក្រសួងសុខាភិបាល កម្ពុជា​ជាច្រើនលើក​ច្រើនសា​ហើយ បានធ្វើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​ស្គាល់​លក្ខណសម្បត្តិ របស់​គ្រូពេទ្យ​ចិន ដោយ​ពឹង​ផ្អែកលើ បច្ចេកទេស​សុខាភិបាល​ជំនាញ​របស់ខ្លួន​។​

​បន្ទាប់ពីនោះ លោក​បាន​បង្កើត មន្ទីរពេទ្យ​ហុន​អិន ។ ជាធម្មតា​មន្ទីរពេទ្យរ​បស់​លោក​អាច​ទទួល បាន​អ្នកជំងឺ ៤០​នាក់មក​ព្យាបាល​ជំងឺ​ជា​រៀងរាល់ ថ្ងៃ ហើយ​គិត​មកដល់ពេលនេះ​មន្ទីរពេទ្យ​របស់ លោក​បាន​ជួយ​ព្យាបាល​ជំងឺ ឱ្យ​អ្នកជំងឺ​នៅ​ប្រទេស​កម្ពុជា​យ៉ាងតិច ៣ សែន​នាក់​ហើយ ។​

​លោក​ធ្លាប់​ទទួល​អ្នកជំងឺ​បាក់ ឆ្អឹង​ក​ម្នាក់ ។ អ្នកជំងឺ​នោះបាន​ទៅ​មន្ទីរពេទ្យ​ច្រើនតែ​គ្មាន​មន្ទីរពេទ្យ មួយណា អាចជួយ​គាត់​បានទេ ។ គាត់​ទៅសុំ​ឱ្យ លោក​ប្រធាន​ឆឹ​ន​ជួយ បន្ទាប់ពី​ព្យាបាល បាន​មួយខែ គាត់​ជាសះស្បើយ​ខ្លះ តែ គ្មាន​សមត្ថភាព​បង់ថ្លៃ​ព្យាបាល​ជំងឺ​ជិត ៤.០០០​ដុល្លារ​អាមេរិក​នោះ ។ លោក ប្រធាន​ឆឹ​ន បាន​បញ្ចោ​ញ​ស្នាមញញឹម ហើយ​សម្រេចចិត្ត​ជួយ​ព្យាបាល​ជំងឺ​ឱ្យ​គាត់​ដោយ​មិន​ទារ យកប្រាក់​សោះ ។​

​នេះ​គឺជា​លោក ឆឹ​ន ស៊ីន​ហួ ដែល​បាននិងកំពុង​ខិតខំ​ជួយ​ព្យាបាល ជំងឺ​ឱ្យ​បងប្អូន​ជនជាតិ​ចិន និង​ជនជាតិ ខ្មែរ​នៅ​ប្រទេស​កម្ពុជា ។​

​គួរ​បញ្ជាក់ថា លោក​កំពុង​គិត គូរ​ពិចារណា​អំពី​ការបង្កើត​មន្ទីរពេទ្យ ព្យាបាល​ជំងឺ​ពក​នៅ​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន លោក​កំពុង​ខិតខំ រក​ដៃគូ​សហប្រតិបត្តិ​ការ ។ មន្ទីរពេទ្យ​នេះ​នឹងត្រូវ​បង្កើតឡើង ក្នុងពេល​ឆាប់ៗ នឹង​អាចបំពេញ​ចន្លោះ​ក្នុង​វិស័យ សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ៕