សិស្សនិស្សិត មន្ត្រីរាជការ​និង​សង្គម​ស៊ីវិល​ជាង​២៥០០​នាក់ រត់​ដើម្បី​ផ្សព្វផ្សាយ​បរិស្ថាន​ ​

430

(ភ្នំពេញ)៖ មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន បុគ្គលិក​ស្ថានទូត​នានា សាធារណជន​ទូទៅ និង​សិស្ស​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​ឬ​ហៅ​កាត់​ថា​អេ​.​ស៊ី​.​អ៊ី​(ACE)​សរុប​ជាង​២៥០០​នាក់ បាននាំគ្នា​រត់ប្រណាំង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ស្តីអំពី​បរិស្ថាន និង​បង្ហាញ​ពី​សារប្រយោជន៍​នៃ​ការផ្សារភ្ជាប់​ការរត់​ទៅ​នឹង​បរិស្ថាន​។​

​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា ឆ្នាំ​២០១៧​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដោយ​សហការ​រៀប​ចំ​ដោយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​មជ្ឍមណ្ឌល​អូស្ត្រាលី​សម្រាប់​បណ្តុះបណ្តាល (ACE)​។​

​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ IDP Education បាន​មានប្រសាសន៍ថា “​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​គឺ​ក្នុង​គោលបំណង លើកកម្ពស់​ចំណេះដឹង​អំពី​សារប្រយោជន៍​នៃ​ថែរក្សា​បរិស្ថាន​ធនធានធម្មជាតិ បរិស្ថាន​ព្រៃឈើ សំរាម និង​ការប្រើប្រាស់​របស់របរ​មួយចំនួន​ដើម្បី​ធ្វើ​យ៉ាងម៉េច​ជំរុញ​បរិស្ថាន​ឲ្យ​មាន​ភាពល្អប្រសើរ​។​

​មន្ត្រី​តំណាង​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ជាការ​ពិតណាស់​នាពេល​បច្ចុប្បន្ននេះ​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដោយ​កម្ដៅ​នៅលើ​ផែនដី​ចេះតែ​កើន​ទ្បើង ហើយ​មូលហេតុ​ចម្បង​មួយ​នោះ គឺ​ដោយសារ​កង្វះ​នៃ​ដើមឈើ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការផលិត​ស្រទាប់​អូហ្សូន និង​ឧស្ម័ន​អុកស៊ីសែន​ហើយ​ថវិកា​ទាំងស្រុង ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ នឹងត្រូវ​យកទៅ​ទិញ​ដើមឈើ​សម្រាប់​ដាំ​បន្ថែម​។​

​ចំពោះ​ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ​ដើម្បី​បរិស្ថាន​នេះ សម្រាប់​យកទៅ​ធ្វើ​ធុង​ដាក់​សំរាម​ដើម្បី​បែងចែក​ទៅតាម​សាលារៀន​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​៕ដោយៈ​សុផល​/sn

មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន បុគ្គលិក​ស្ថានទូត​នានា សាធារណជន​ទូទៅ និង​សិស្ស អេ​.​ស៊ី​.​អ៊ី ជាង​២៥០០​នាក់ បាននាំគ្នា​រត់ប្រណាំង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ស្តីអំពី​បរិស្ថាន​(​រូប សុផល​)